នគរបាលការិយាល័យព្រហ្មទណ្ឌស្រាល សហការជាមួយនគរបាលស្រុកឃាត់ខ្លួនអ្នកញៀនល្បែងបញ្ជល់មាន់ ៩នាក់នៅស្រុកព្រៃឈរ !

0

(កំពង់ចាម) ៖ មនុស្ស៩នាក់ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌស្រាល សហការជាមួយនគរបាលស្រុកព្រៃឈរននៃស្នងការដ្ឋានខេត្តកំពង់ចាម ឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងដែលកំពុងលេងបញ្ជល់មាន់។

ការឆ្មក់បង្រ្កាបនេះធ្វើឡើងនៅវេលាម៉ោង១៣:៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ។

និងបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់ាំអធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីបើកនិងលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់ ) នៅចំណុចព្រៃចម្ការចេក ស្ថិតនៅភូមិអូរតាថុក ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជាលទ្ធផលកម្លាំងនគរបាលបានបង្រ្កាបចាប់ឃាត់ខ្លួនមុខសញ្ញាចំនួន០៩នាក់ និងដកហូតវត្ថុតាងមួយចំនួន។

ករណីនេះបច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមហើយ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

Leave A Reply

Your email address will not be published.