សម្តេចតេជោ៖ កំណែទម្រង់វិស័យអប់រំធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបថសង្គម និងលុបបំបាត់វប្បធម៌អន្តរាគមន៍នានា!
សម្តេចតេជោ៖ កំណែទម្រង់វិស័យអប់រំធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបថសង្គម និងលុបបំបាត់វប្បធម៌អន្តរាគមន៍នានា!
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសសន៍ថា តាមរយៈការធ្វើកំណែទម្រង់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជាជាង ១០ ឆ្នាំកន្លងមកនេះ ជាពិសេសកំណែទម្រង់ការលើប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានធ្វើឱ្យមានការផ្លាស់ប្ដូរឥរិយាបថសង្គម និងចូលរួមលុបបំបាត់វប្បធម៌អន្តរាគមន៍នានា ដើម្បីឱ្យសិស្សប្រឡងជាប់។
សម្តេចតេជោ បានមានប្រសាស៍បែបនេះ ពេលអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា ២០២១-២០២២ សរុបជាង ១ ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្ដេចតេជោ បានមានប្រសសន៍ថា អបអរសាទរចំពោះសមិទ្ធផលកំណែទម្រង់យ៉ាងជោគជ័យក្នុងវិស័យអប់រំកម្ពុជា ក្នុងនោះក៏មានការធ្វើកំណែទម្រងការប្រឡង ដោយជំនួសមកនូវការផ្លាស់ប្ដូរពីការស្នើសុំអន្តរាគមន៍នានា ប៉ុន្ដែឪពុកម្ដាយ អ្នកអាណាព្យាបាល បានបែរមក ខិតខំជំរុញឱ្យកូន ចៅ ឬក្មួយៗ ខិតខំសិក្សារៀនសូត្ររហូតបានប្រឡងជាប់ដោយសមត្ថភាពខ្លួនឯង។
សម្ដេចតេជោ មានប្រសាសន៍ថា កម្លាំងមហាជនរបស់គណបក្សប្រជាជន ជាកម្លាំងស្រឡាញ់សន្ដិភាព បានជំរុញការជួយជ្រោមជ្រែកដល់វិស័យអប់រំ ពិសេសនៅថ្នាក់ក្រោមជាតិ ដោយបបានចូលរួមឱ្យមានការផ្លាស់ប្ដូរឥរិយាបថរបស់សិស្ស និងអ្នកអាណាព្យាបាលឱ្យខិតខំប្រឹងប្រែងសិក្សារៀន។
ដូច្នេះសម្ដេចតេជោ បានជំរុញឱ្យនាំគ្នាបន្តអនុវត្តចលនាកំណែទម្រង់នេះតទៅមុខថែមទៀត ហើយការកែទម្រង់វិស័យអប់រំ គឺមិនអាចដើរថយក្រោយវិញឡើងយ៕