រុស្សុី ព្រមានអ៊ីស្រាអែលប្រឆាំងនឹងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន!

0

 

ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ បានព្រមានអ៊ីស្រាអែលប្រឆាំងនឹងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា គាត់កំពុងពិចារណាផ្តល់ជំនួយយោធាសម្រាប់ទីក្រុង Kyiv ហើយមានឆន្ទៈក្នុងការសម្រុះសម្រួលក្នុងជម្លោះផងដែរ។

 

អ្នកនាំពាក្យក្រសួងការបរទេសរុស្សុីលោកស្រី Maria Zakharova បានប្រាប់អ្នកយកព័ត៌មានថា “យើងនិយាយថា ប្រទេសទាំងអស់ដែលផ្គត់ផ្គង់សព្វាវុធ (អ៊ុយក្រែន) គួរតែយល់ថា យើងនឹងចាត់ទុកអាវុធទាំងនេះជាគោលដៅស្របច្បាប់ សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី” ។

 

ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំមុន អ៊ីស្រាអែលបានប្រកាន់ជំហរប្រុងប្រយ័ត្នចំពោះទីក្រុងម៉ូស្គូ ដោយស្វែងរកការរក្សាអព្យាក្រឹតភាព ពោលគឺមិនលូកដៃក្នុងជម្លោះនោះឡើយ។

 

ជាមួយគ្នានោះ អ៊ីស្រាអែលបានសង្កត់ធ្ងន់ជាពិសេសទំនាក់ទំនងពិសេសរវាងប្រជាជាតិទាំងពីរ ដោយសារអ៊ីស្រាអែលមានពលរដ្ឋជាងមួយលាននាក់មកពីអតីតសហភាពសូវៀត។

 

ទោះជាយ៉ាងណា វិមានក្រឹមឡាំងបានព្រមានអំពីការកើនឡើងនៅក្នុងជម្លោះ ខណៈដែលដៃគូលោកខាងលិចរបស់អ៊ុយក្រែនបានប្តេជ្ញាអាវុធបន្ថែមទៀតសម្រាប់ទីក្រុង Kyiv ។

 

“ការប៉ុនប៉ងណាមួយ ត្រូវបានអនុវត្ត ឬសូម្បីតែមិនទាន់បានសម្រេច ប៉ុន្តែបានប្រកាសសម្រាប់ការផ្គត់ផ្គង់អាវុធបន្ថែមថ្មី ឬអាវុធមួយចំនួនផ្សេងទៀត គឺនឹងនាំឱ្យមានការកើនឡើងនៃវិបត្តិនេះ។ ហើយ​អ្នក​រាល់​គ្នា​គួរ​តែ​ដឹង​អំពី​រឿង​នេះ”។

 

គួរជម្រាបថា ក្រុងវ៉ាស៊ីនតោន និងប៊ែរឡាំងក្នុងខែនេះបាននិយាយថា ពួកគេនឹងផ្គត់ផ្គង់ទីក្រុង Kyiv ជាមួយនឹងរថក្រោះទំនើបៗ ប៉ុន្តែអ៊ុយក្រែនក៏កំពុងស្នើសុំអ្នកគាំទ្ររបស់ខ្លួនសម្រាប់យន្តហោះចម្បាំង និងកាំភ្លើងធំរយៈចម្ងាយឆ្ងាយផងដែរ៕

Leave A Reply

Your email address will not be published.