សន្និសីទ​សារពត៌មានស្តីពីភាពជោគជ័យរបស់រដ្ឋបាលខេត្តកំពង់ចាមសម្រាប់ការអនុវត្តយុទ្ធសាស្រ្តចតុកោនរបស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា!

0

នាព្រឹក​ថ្ងៃ​ថ្ងៃសុក្រ​ ទី០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ ខ្ញុំ​​ បានរួមក្នុងពិធីសន្និសិទ​សារព័ត៌មាន​ស្ដីពី​ «ភាពជោគជ័យ​ក្នុង​រយៈពេល​៥ឆ្នាំ​កន្លងមក​ របស់រដ្ឋបាលខេត្តកំពង់ចាម» ក្រោមអធិបតីភាព​ ឯកឧត្តម ផៃសុីផាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ។

 

ក្នុង​កម្មវិធី​ដ៏វិសេសវិសាល​នេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​ បានដឹកនាំតំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ​ លោក-លោកស្រី​ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​​ ធ្វេីបទបង្ហាញនាឱកាសនោះ​ ផងដែរ​ ។

 

សន្និសីទសារព័ត៌មាននេះ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្ដការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយពីភាពជោគជ័យ ដែលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងអនុវត្ត និងសម្រេចបានសមិទ្ធផលជាវិជ្ជមាន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ ៕

Leave A Reply

Your email address will not be published.