Raphael Varane ប្រកាសចូលនិវត្តន៍ ពីក្រុមជម្រើសជាតិបារាំង!

0

Raphael Varane ប្រកាសចូលនិវត្តន៍ ពីក្រុមជម្រើសជាតិបារាំង!

 

កីឡាករ Raphael Varane បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំងហើយ ដោយបានលើកឡើងថា វាគឺជាពេលវេលាសម្រាប់ មនុស្សជំនាន់ក្រោយ របស់បារាំងក្នុងការស្នងតំណែង។

 

កាលពីថ្ងៃពុធ ខ្សែការពារបារាំង Varane បានបង្ហោះនៅលើ Instagram ដោយបានអះអាងអំពីការចូលនិវត្តន៍របស់លោក ពីការប្រកួតសម្រាប់ក្រុមជម្រើសជាតិបារាំង។ Varane ដែលបានបង្ហាញខ្លួនជាលើកដំបូង សម្រាប់ក្រុមជម្រើសជាតិបារាំងក្នុងខែមីនា ឆ្នាំ២០១៣ នោះ បានលេង ៩៣ប្រកួត។

 

អតីតខ្សែការពារកណ្តាលរបស់ក្លិប Real Madrid ដែលបានចូលរួមជាមួយ Manchester United ក្នុងឆ្នាំ២០២១ រូបនេះបានលេង និងចាប់ផ្តើមនូវគ្រប់ការប្រកួតទាំង ៧លើកនៃជ័យជម្នះរបស់បារាំង ក្នុងយុទ្ធនាការ World Cup ក្នុងឆ្នាំ២០១៨។

 

គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ World Cup កាលពីឆ្នាំមុន Varane បានបង្ហាញខ្លួន ៦ប្រកួតនៃការប្រកួតរបស់បារាំង នៅកាតា ក្នុងនោះរួមទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ប៉ះអាហ្សង់ទីនផងដែរ៕

Leave A Reply

Your email address will not be published.