លោក Jamie Carragher ថា Erling Haaland បានជ្រើសរើសខុស!

0

 

លោក Jamie Carragher ជឿជាក់ថា កីឡាករ Erling Haaland បានជ្រើសរើសក្លឹបខុសនៅ Manchester City ដោយសារទម្រង់លេងរបស់ពួកគេមិនអាចទទួលបានល្អបំផុតពីខ្សែប្រយុទ្ធឆ្នើម។

 

ខ្សែប្រយុទ្ធសញ្ជាតិន័រវេសរូបនេះ មានការខកចិត្តជាខ្លាំងកាលពីថ្ងៃអាទិត្យ ខណៈដែលរងបរាជ័យ 1-0 ជាមួយ Tottenham។

 

Haaland បានចាប់ផ្តើមជីវិតដ៏អស្ចារ្យនៅក្នុងក្របខ័ណ្ឌ Premier League ដោយស៊ុតបញ្ចូលទីបាន 25 គ្រាប់ក្នុងការប្រកួតលីកចំនួន 20 លើកដំបូងរបស់គាត់ ប៉ុន្តែ Man City បានបរាជ័យក្រោមស្នាដៃក្រុម Spurs ធ្វើឱ្យពួកគេដេញតាមពីក្រោយក្រុម Arsenal ចំនួន 5 ពិន្ទុនៅលើកំពូលតារាង។

 

លោក Carragher មានអារម្មណ៍ថា Man City មិនល្អដូចក្រុមចាស់របស់ Haaland នោះទេ ហើយគាត់មិនអាចបង្ហាញពីគុណភាពល្អបំផុតរបស់គាត់ ក្រោមការដឹកនាំរបស់លោក Guardiola បាននោះដែរ។

 

លោក Carragher បាននិយាយនៅលើ Sky Sports ថា”ខ្ញុំគិតថាយើងឃើញតែ 60 ភាគរយនៃ Erling Haaland តែប៉ុណ្ណោះ” ។ “កាលគាត់នៅ Borussia Dormund ការវាយលុក និងល្បឿនដែលគាត់មាន យើងមិនឃើញវាទេ”។ “គាត់ប្រហែលជាជ្រើសរើសក្លឹបខុស ដើម្បីទទួលបានអ្វីដែលល្អបំផុតពីគាត់។ យើងមិនបានឃើញអ្វីគ្រប់យ៉ាងរបស់ Erling Haaland ទេ”៕

 

Leave A Reply

Your email address will not be published.