ឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលមេសរជ្រៃ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់!
ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញ ជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលមេសរជ្រៃ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដែលមានទំហំទទឹង១១ម៉ែត្រ បណ្ដោយ៧ម៉ែត្រ នៅភូមិអូរលើ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ដែលអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលនេះ សាងសង់តាមលក្ខណៈបច្ចេកទេសក្បួនខ្នាតត្រឹមត្រូវ ស្របតាមគំរូប្លង់របស់ក្រសួងមហាផ្ទៃ ហើយនិង គ្រោងចំណាយថវិកាក្នុងការសាងសង់អស់ប្រមាណជិត 20,000$ (ពីរម៉ឺនដុលា្លរអាមេរិក) ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងលោក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់
សមាសភាពចូលរួមមាន:
– លោក ឃឹម ចិន្តា អនុប្រធានក្រុមការងារខេត្ត ចុះជួយឃុំមេសរជ្រៃ។
– លោកមេឃុំមេសរជ្រៃ
– ក្រុមប្រឹក្សាឃុំមេសរជ្រៃ
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការកសាងអគាររប៉ុស្តិ៍នគរបាលរដ្ឋបាល មេ ស ជ្រៃ ស្រុកស្ទឹងត្រង់នេះឡើង ដើម្បីជួយសម្រួលដល់ការបំពេញការងាររបស់កងកម្លាំងនគរបាលឱ្យកាន់តែមានភាពងាយស្រួល ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំដល់ លោកមេប៉ុស្តិ៍ កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ មេ ស ជ្រៃទាំងអស់ ត្រូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងត្រូវខិតខំអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនឱ្យល្អប្រសើរ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ជាពិសេស ក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសផ្សេងៗ បានទាន់ពេលវេលា ដោយផ្ដល់នូវភាពកក់ក្ដៅ និងបង្កើននូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ មកលើកម្លាំងសមត្ថកិច្ចរបស់យើង។
និងត្រូវចេះថែរក្សាសមិទ្ធផលដែលទទួលបាននាថ្ងៃនេះដើម្បីប្រើប្រាស់បានយូរអង្វែង។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បាននាំអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់÷
១-ឧបត្ថម្ភថវិកាចំនួន 1000$ ដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលមេសរជ្រៃ សម្រាប់ចាក់ដីបំពេញបន្ថែមក្នុងបវិវេណប៉ុស្តិ៍
២- យាយជី តាជី ១១នាក់ (ក្នុងម្នាក់ៗទទួលបាន ក្រមា ០១ និងថវិកា ១០,០០០៛ , តាអាចារ្យ ក្រមា០១ និងថវិកា ៥០,០០០៛។
បន្ទាប់មកលោកឧត្តមសេនីយ៍ស្នងការ និងសហការី បានបន្ដចុះត្រួតពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលដងក្តា នៃអធិការដ្ឋាននគរនគរបាលស្រុកស្ទឹងត្រង់ ដេីម្បីត្រៀមលក្ខណៈចលនាសាងសង់អាគារថ្មីជាបន្តទៀត ៕