លោកឧត្តមសេនីយ៍ស្នងការ ហេង វុទ្ធី ចុះដឹកនាំកម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យឆាបឆេះផ្ទះពលរដ្ឋខ្មែរឥស្លាមដោយផ្ទាល់នៅស្រុកកងមាស!
ខេត្តកំពង់ចាម ៖ ផ្ទះសង់អំពីឈើ ដំបូលប្រក់ក្បឿង១ខ្នង ត្រូវបានអគ្គិភ័យ ឆាបឆេះទាំងស្រុង ។
ហេតុការណ៍កកើតនៅ វេលាម៉ោង៤:៤៥នាទី ទាបភ្លឺ ថ្ងៃទី០៧ ខែកុម្ភ:ឆ្នាំ២០២៣ ចំណុចភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ស្នងការ ហេង វុទ្ធី បានអោយដឹងថា បន្ទាប់ពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថា មានករណីអគ្គីភ័យ ០១ករណី នៅចំណុចភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ក្រោយពីទទួលព័ត៌មានភ្លាម រូបលោកបានដឹកនាំបញ្ជាទៅ កម្លាំងជំនាញ និង វរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរបាន ចុះជួយ អន្តរាគមន៍ពន្លត់ភ្លាម។
តាមរបាយការណ៍ ម្ចាស់ផ្ទះឈ្មោះ យ៉ា អ៊ែល ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចាមនៅភូមិឃុំខាងលើ។ ការខូចខាត ផ្ទះសង់អំពីឈើ ដំបូលប្រក់ក្បឿង រៀបបន្ទប់សង្ក័សីក្រោមទំហំ(៦មែត្រ ×៨ម៉ែត្រ) ឆេះអស់ទាំងស្រុង
ខូចខាតទ្រព្យសម្បត្តិទាំងស្រុង។
មូលហេតុ កំពុងធ្វើការស្រាវជ្រាវ អគ្គីភ័យរលត់អស់១០០% នៅវេលាម៉ោង៦:៣០នាទីព្រឹក ។
ករណីក្នុងកិច្ចប្រតិបត្តិការនេះ ស្នងការដ្ឋានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន ០៤គ្រឿង និងប្រើប្រាស់អស់ទឹក ០៦រថយន្តក្នុងនោះរថយន្តពន្លត់អគ្គីភ័យរថយន្តខេត្ត២គ្រឿង,ស្រុកព្រៃឈរ១គ្រឿង,ស្រុកកងមាស ១គ្រឿង៕