លោក Zelensky សុំ អាល្លឺម៉ង់ ជួយ អ៊ុយក្រែន បន្ថែម ខណៈ បារាំង មិនអនុញ្ញាតឲ្យ រុស្ស៊ី ឈ្នះសង្គ្រាមឡើយ!

0

 

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានស្វែងរកការគាំទ្រផ្នែកយោធាបន្ថែមទៀតពីប្រទេសបារាំង និងអាល្លឺម៉ង់ ក្នុងជំនួបជាមួយលោក Emmanuel Macron និងអធិការបតីលោក Olaf Scholz នៅវិមាន Elysee កាលពីថ្ងៃពុធ ។

 

ទន្ទឹមនោះ លោក Macron បានប្រាប់លោក Zelensky ក្នុងសន្និសីទសារព័ត៌មានរួមគ្នា ក្រោយទៅដល់ទីក្រុងប៉ារីសថា រុស្ស៊ីមិនអាចអនុញ្ញាតឲ្យរុស្ស៊ីឈ្នះសង្រ្គាមមួយនេះឡើយ ហើយអ៊ុយក្រែនអាចពឹងផ្អែកលើបារាំង និងដៃគូអឺរ៉ុបរបស់ខ្លួន លើតម្រូវការផ្នែកយោធាទាំងនៅពេលនេះ និងដល់អនាគត ដរាបណារុស្ស៊ីនៅតែបន្តការវាយលុក ។

 

ស្របពេលជាមួយគ្នានេះ លោក Zelensky ក៏បាននិយាយដែរថា លោកត្រូវការអាវុធដើម្បីឲ្យអ៊ុយក្រែនទទួលបានសន្តិភាព ហើយលោកសង្ឃឹមថា បារាំង និងអាល្លឺម៉ង់ គឺជាប្រទេសមានសក្ដានុពលក្នុងការផ្លាស់ប្ដូរហ្គេមមួយនេះ ។

 

ចំណែកអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ក៏បានលើកឡើងដែរថា អាល្លឺម៉ង់ក៏បានគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ ជំនួយមនុស្សធម៌ និងសព្វាវុធដល់អ៊ុយក្រែនផងដែរ ជាពិសេសគឺរថក្រោះខ្លារខិន Leopard ហើយរដ្ឋាភិបាលទីក្រុងប៊ែរឡាំងក៏នឹងបន្តជួយដល់អ៊ុយក្រែនដល់ទីបញ្ចប់ផងដែរ ។

 

គួរបញ្ជាក់ថា មុនទៅដល់ប្រទេសបារាំង លោក Zelensky ក៏បានធ្វើដំណើរទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេសផងដែរ ដោយក្នុងនោះនាយករដ្ឋមន្ត្រីលោក Rishi Sunak បានបង្ហាញកញ្ចប់វគ្គបង្ហាត់បង្រៀនថ្មីដល់កងទ័ពអ៊ុយក្រែនឲ្យចេះបើកទាំងយន្តហោះ និងនាវាចម្បាំងស្ដង់ដារអង្គការណាតូ ដើម្បីទប់ទល់នឹងប្រតិបត្តិការសេករបស់រុស្ស៊ី ៕

 

Leave A Reply

Your email address will not be published.