ទុក្ខជាន់ទុក្ខ! រញ្ជួយដីបណ្តាលឲ្យបាក់ទំនប់ទឹក ជន់លិចផ្ទះប្រជាជន ស៊ីរី !

0

 

 

បន្ទាប់ពីគ្រោះរញ្ជួយដី អ្នកខេត្ត អ៊ីដលីប នៃប្រទេសស៊ីរី កំពុងជួបទុក្ខវេទនាមួយទៀត ដោយទំនប់ទឹកនៅទីនោះ បានបាក់ជាហេតុបណ្តាលឲ្យទឹកទន្លេឡើងផុតច្រាំង និងជន់លិចផ្ទះប្រជាជន។

 

អ្នកសារព័ត៌មានរបស់ Al Jazeera គឺលោក Sohaib Al Khalaf បានរាយការណ៍ថា គ្រោះរញ្ជួយដី និងទឹកជន់លិចពីទន្លេ Asi បានបំផ្លាញផ្ទះជាង២០ខ្នងនៅក្នុងភូមិ al-Tlul និងជន់លិចជាច្រើនខ្នងទៀតនៅកន្លែងផ្សេង។

 

គ្រួសារទាំងឡាយ ត្រូវបង្ខំចិត្តចាកចេញពីភូមិ ដើម្បីស្វែងរកទីទួលសុវត្ថិភាព។

 

គួរបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីនៅតួកគី-ស៊ីរី បានកើនឡើងលើស ២១.៥០០នាក់ហើយ គិតត្រឹមម៉ោង២:៣០ រសៀលថ្ងៃសុក្រទី១០ខែកុម្ភៈ។

 

ក្នុងនោះមនុស្ស ១៨៣៤២ នាក់បានស្លាប់នៅក្នុងប្រទេសតួកគី ខណៈ ៣៣៧៧ នាក់ ត្រូវបានគេដឹងថា ស្លាប់នៅក្នុងប្រទេសស៊ីរី៕

Leave A Reply

Your email address will not be published.