សមាគមសេវាដឹកជញ្ជូនខេត្តកំពង់ចាម ត្រូវបានការពារនៅពេលមានការរំលោភបំពានផ្លូវច្បាប់ និងការព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ដោយមិនបង់ប្រាក់!

0

 

ខេត្តកំពង់ចាម ៖​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សមាគមសេវាដឹកជញ្ជូនខេត្ត កំពង់ចាម ដែលមានប្រជាពលរដ្ឋ ប្រកបមុខរបររត់ម៉ូតូឌុប ម៉ូតូកង់បី និងតាក់ស៊ី ត្រូវបានការំពារ នៅពេលមានការរំលោភបំពានផ្លូវច្បាប់ និងការផ្តល់សេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ដោយមិនបង់ ប្រាក់ ។ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាគមសេវាដឹកជញ្ជូនខេត្តកំពង់ចាម នា ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញដល់មន្ត្រីពាក់ព័ន្ធ ដែលជា គណៈកម្មាធិការសមាគមសេវាដឹកជញ្ជូនខេត្ត ត្រូវចងក្រងចំនួនប្រជាពលរដ្ឋដែលមាន មុខរបរជាអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងតាក់ស៊ី ឱ្យបានច្បាស់លាស់ យ៉ាងយូរត្រឹមរយៈពេល២ខ ទៀត ត្រូវធ្វើឱ្យបានរួចរាល់ ដើម្បីស្នើសុំច្បាប់ពីក្រសួងមហាផ្ទៃ ក្នុងការបង្កើតសមាគមសវាដឹក ជញ្ជូនខេត្តកំពង់ចាម ដោយស្របច្បាប់ ។

គួរបញ្ជាក់ថា គណៈកម្មាធិការកត្តិយសសសមាគម សេវាដឹកជញ្ជូនខេត្តកំពង់ចាម មានតួនាទី ភារ កិច្ច ផ្សព្វផ្សាយ អំពាវនាវ និងបំផុសចលនាកៀរគរបរិច្ចាគថវិកា និងឧបត្ថម្ភសមាជិកសមាគមម៉ូតូឌុប ពីមន្ត្រីគ្រប់ជាន់ថ្នាក់ចំណុះឱ្យរដ្ឋបាលខេត្ត ដើម្បីគាំទ្រកិច្ចដំណើរការរបស់សមាគម និងរៀបចំផែន ការការងារ ផែនការថវិការបស់សមាគម ដើម្បីគាំទ្រដល់ការបង្កើត ការអនុវត្ត និងតាមដានផែនការសមាគមម៉ូតូឌុបនៅថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ។ ចំពោះគណៈកម្មាធិការប្រតិបត្តិ មានតួនាទី ភារកិច្ច ផ្តល់ការណែនាំ និងប្រតិបត្តិការ ដើម្បីចាត់វិធានការ ការពារដល់សមាជិកអ្នកផ្តល់សេវាដឹក ជញ្ជូន នៅពេលមានការរំលោភបំពានផ្លូវច្បាប់ ។ និងត្រួតពិនិត្យ សកម្មភាព ប្រចាំថ្ងៃ របស់ សមាជិកសមាគមក្នុងការប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត។ ព្រមទាំងកៀរគរ ប្រមូល សន្សំ ថវិកា ដែលបានមកពី សប្បុរសជននានា ទាំងក្នុងនិងក្រៅប្រទេស ពីសមាជិក គណៈកម្មាធិការសមាគម ពីក្រុមការងារ ឬ ពីឥស្សរជននានា ដើម្បីទ្រទ្រង់ដល់សមាគម។ ជាពិសេសការផ្តល់ជំនួយអន្តរា គមន៍ផ្លូវច្បាប់បន្ទាន់តាមសំណើ និងសំណូមពរ​ នៅពេលមានករណីត្រូវការជំនួយផ្លូវច្បាប់​ ។ ដោយឡែកលេខាធិការដ្ឋានសមាគម មានតួនាទី ភារកិច្ច តាមដាន ត្រួតពិនិត្យសកម្មភាពនៃការ ប្រកបរបររកស៊ី របស់សមាជិក សមាគមអ្នកផ្តល់សេវាដឹកជញ្ជូន និង លើកសំណើស្នើសុំ ឬអន្តរាគមន៍បន្ទាន់ផ្សេងៗទៅកាន់អង្គភាពឬបុគ្គល ឬស្ថាប័នពាក់ព័ន្ធនាំនាឬ សម្រប សម្រួលវិវាទផ្សេងៗក្នុងសមាជិក សមាគម អ្នកផ្តល់សេវាដឹកជញ្ជូន ៕

Leave A Reply

Your email address will not be published.