លោក ហ៊ុន​ ម៉ាណែត​ ឱ្យVODបង្ហាញឯកសារ ដែលថា​ លោកចុះហត្ថលេខាជំនួសសម្តេចតេជោ ក្នុងការផ្តល់ជំនួយទៅអោយប្រទេសទួរគី!

0

 

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត បានថ្លែងថាៈ ពិតជាមានរឿងប្លែកៗមែន.បើអ្នកនិយាយតាម facebook តាមអារម្មណ៍ មិនមានអាជីពពិតប្រាកដខ្ញុំមិនថាទេ ។

ប៉ុន្តែសម្រាប់សារព័ត៌មានអាជីពដែលជ្រកក្រោមស្ថាប័នសារព័ត៌មានច្បាស់លាស់ ខ្ញុំត្រូវការការបំភ្លឺមួយដែលមានភាពប្រាកដប្រជានិងការទទួលខុសត្រូវ៖

ខ្ញុំសុំអោយវិទ្យុ VOD បង្ហាញឯកសារដែលបញ្ជាក់ថាខ្ញុំបានចុះហត្ថលេខាជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅអោយប្រទេសតួគីដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះខ្ញុំមិនបានដឹងរឿងនេះ ហើយខ្ញុំក៍មិនមានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រាជរដ្ឋាភិបាលដែរ។

ខ្ញុំបានស្រាវជ្រាវរកឯកសារដែលពាក់ព័ន្ធ ប៉ុន្តែឃើញមានសេចក្តីប្រកាសពត៌មាន ។

របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិតែមួយគត់ ដែលមិនមានហត្ថលេខាអ្នកណាទាំងអស់។

បើ VOD មិនមានឯកសារ ហើយចុះផ្សាយព័ត៌មានមិនត្រឹមត្រូវ សូមធ្វើការសុំទោស ។

ព្រមទាំងធ្វើការកែសម្រួលព័ត៌មាននិងផ្សព្វផ្សាយជាសាធារណៈ ជាបន្ទាន់! ដើម្បីកុំអោយសាធារណៈមតិមានការយល់ច្រឡំក្នុងរឿងនេះ។

ខ្ញុំមិនចង់បានអ្វីក្រៅតែពីការពារភាពត្រឹមត្រូវនិងច្បាស់លាស់ទេ។

សូមជម្រាបថាៈ កម្ពុជា បានសម្រេចផ្តល់ជំនួយមនុស្សធម៌ ចំនួន១០ម៉ឺនដុល្លារ ដល់ប្រទេសតួកគី។

ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក ដែលកើតចេញ ពីគ្រោះរញ្ជួយដី នេះបើយោងតាមលិខិត របស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣។

បើគិតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារ រញ្ជួយដីនៅទួរគី និងស៊ីរី កើនលើស ២៣.៧០០នាក់ហើយ៕

Leave A Reply

Your email address will not be published.