លោកឧត្តមសេនីយ៍ ឯម កុសល ដឹកនាំប្រជុំការងារចាំបាច់ត្រូវអនុវត្តន៍ចំពោះមុខ !

0

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ នគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការដែលទទួលបានពីអង្គសន្និបាត​ នៅក្រសួងមហាផ្ទៃ​ និងកិច្ចការងារចាំបាច់មួយចំនួន​ ៖

១-ត្រៀមអនុវត្តផែនការ​ ការពារសន្តិសុខ​ សណ្ដាប់ធ្នាប់​ រក្សាសុតិ្ថភាព​ តាមដងផ្លូវជូនប្រតិភូជាន់ខ្ពស់​ក្នុងផែនការ​ដែលត្រូវឆ្លងកាត់ខេត្តកំពង់ចាម

២-ត្រៀមអនុវត្តផែនការ​ ការពារសន្តិសុខ​ សណ្ដាប់ធ្នាប់​ រក្សាសុវតិ្ថភាព​ ជូន​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរង​កងយោធពល​​ខេមរភូមិន្ទ​ និងជាមេបញ្ចាការកងទ័ពជេីងគោ​ក​ តំណាងដ៍ខ្ពង់ខ្ពស់របស់​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​

៣-​ត្រៀមរៀបចំកម្លាំងមន្រ្តី​នគរបាល​ និងប្រជាការពារ​ ចូលរួមវគ្គបណ្ដុះបណ្ដាល​ ហ្វឹកហ្វឺន​ ដេីម្បីការពារសន្តិសុខ​​ ការបោះឆ្នោតក្រុមប្រឹក្សា​ ឃុំ-សង្កាត់​ នាពេលខាងមុខនេះ​

៤-ផ្សព្វផ្សាយ​ និងអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀន​ លេីកទី៧​ ឆ្នាំ២០២២​

៥-រៀបចំផែនការ​ ការពារសន្តិសុខ​ រក្សាសុវត្ថិភាព​ សណ្ដាប់ធ្នាប់សារធារណៈ​ ជូនប្រជាពលរដ្ឋក្នុងឱកាស​ បុណ្យចូលឆ្នាំ​ប្រពៃណីជាតិខ្មែរ​ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ​

៦-ត្រួតពិនិត្យ​ និងពង្រឹង​ចំពោះ​​វេនប្រចាំបញ្ជា​ កម្លាំង​ត្រៀមចេញអន្តរាគម៍២៤/២៤ម៉ោង​ និងល្បាតក្នុងភូមិសាស្រ្ត​ សំខាន់ៗ​

៧-ពង្រឹងវិន័យរបស់កងកម្លាំង​នគរបាលជាតិ

សមាសភាពចូលរួមមាន៖​ លោកស្នងការរង​ លោកអនុប្រធានផែន​ លោកនាយ​ នាយរង​ ការិយាល័យ​ លោកអធិការនគរបាលស្រុក-ក្រុងទាំង១០​ លោក​អធិការរងទទួលដឹកនាំផែនការងារសេនាធិការ,​ ផែនការងារប្រឆាំងគ្រឿងញៀន​ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១០​ ៕

Leave A Reply

Your email address will not be published.