សម្ដេចតេជោ បញ្ជាឱ្យក្រសួង លុបអាជ្ញាប័ណ្ណសារព័ត៌មានVODនៅថ្ងៃស្អែក បើមិនសូមទោសឱ្យទាន់ពេលទេ!
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ
បានប្រតិកម្មផ្ញើសារថា «មុននេះបន្តិចខ្ញុំបានឆ្លើយតបជាមួយឈ្មោះ
Min Povទាក់ទងដល់វិទ្យុVODដូចមានខ្លឹមសារជូនភ្ជាប់មកជាមួយ។
ខ្ញុំកំពុងរង់ចាំចម្លើយពីគាត់វិញ។
ពេលនេះខ្ញុំសម្រេចកាត់បន្ថយពេលវេលាសូមទោសមកនៅត្រឹម២៤ម៉ោងគឺកំណត់
ត្រឹមម៉ោង10.00នាទីព្រឹកថ្ងៃ១៣កុម្ភះ
២០២៣វិញ។
ដើម្បីកុំឲ្យយប់យូរសុបិនច្រើននិងអន្ទន់វែងឆ្នាំងវែងខ្ញុំបញ្ជាឲ្យក្រសួងព័ត៌មានលុប
ចោលអាជ្ញាបណ័បញ្ចប់ការផ្សាយរបស់
វិទ្យុVODត្រឹមម៉ោង10.00នាទីថ្ងៃទី១៣កុម្ភះ២០២៣ស្អែកនេះក្នុងករណីដែលពួក
គេមិនបានធ្វើការសូមទោស។
ដំបៅមិនឈឺកុំយកឈើចាក់។បើគង់តែពួកគេចោទថាខ្ញុំប្រើអំណាចខ្ញុំត្រូវតែប្រើអំណាចនេះដើម្បីបំពេញបំណងរបស់ពួកគេ។
ស្អែកនេះឯកឧត្តមប៊ិន ឈិននឹងត្រូវធ្វើជានាយករដ្ឋមន្ត្រីស្តីទីត្រូវធ្វើកិច្ចការនេះឲ្យបានព្រោះទាំងខ្ញុំសម្តេច ស ខេង ទៀ បាញ់ លោកជំទាវម៉ែន សំអននឹងទស្សនកិច្ចនៅឡាវជាមួយគ្នា»។
ការបញ្ចេញប្រតិកម្ម របស់សម្ដេចតេជោ នៅពេលនេះ បន្ទាប់ពីសារព័ត៌មាន VOD បានផ្សព្វផ្សាយថាៈ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្ដេចតេជោ ដើរតួនាទីជំនួសឪពុក ដោយចុះហត្ថលេខា ផ្ដល់ជំនួយដល់ប្រទេសទួរគឺ ដែលកំពុងរងគ្រោះដោយសាររញ្ជួយដីធ្ងន់ធ្ងរ។
ក្នុងនោះលោក ហ៊ុន ម៉ាណែត ក៏បានបញ្ចេញប្រតិកម្មផងដែរ ជុំវិញការផ្សាយនេះ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថាៈកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេច សម្រេចផ្តល់ជំនួយមនុស្សធម៌ ចំនួន១០ម៉ឺនដុល្លារ ។
ដល់ប្រទេសទួរគី ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក ដែលកើតចេញ ពីគ្រោះរញ្ជួយដី ។
ពោលគឺ មិនមែនលោក ហ៊ុន ម៉ាណែត ជាអ្នកសម្រេចផ្ដល់ជំនួយ ឬដើរតួនាទីជំនួសឪពុក ដូចដែលសារព័ត៌មាន VOD ចុះផ្សាយនោះឡើយ!។
សូមជម្រាបថា ចំនួនអ្នកស្លាប់ដោយសារ រញ្ជួយដីនៅទួរគី និងស៊ីរី កើនលើស ២៣.៧០០នាក់ហើយ៕