អាមេរិក បាញ់ទម្លាក់វត្ថុចម្លែកមួយទៀត ដែលហោះលើទឹកដីរបស់ខ្លួន! 

0

 

អាមេរិក ​បាន​បាញ់​ទម្លាក់​វត្ថុ​ហោះ​​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ផ្សេង​ទៀត​នៅ​លើ​ទឹកដី​របស់​ខ្លួន ​ដែលនេះ​ជា​ឧប្បត្តិហេតុ​លើក​ទី​បួនហើយ​ក្នុង​ខែកុម្ភៈ។

 

លោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាឲ្យបាញ់ទម្លាក់វត្ថុនេះ ខណៈវាហោះនៅក្បែរបឹង Huron ជិតព្រំដែនប្រទេសកាណាដា។

ទីក្រុងវ៉ាស៊ីនតោន មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ចាប់​តាំង​ពី​យោធា​របស់​ខ្លួន​បាន​កម្ទេចបាឡុង​ចិន ​កាល​ពី​ថ្ងៃ​ទី៤ខែកុម្ភៈ។

 

បាឡុង​នោះ ​ត្រូវ​បាន​តាម​ដាន​ទូទាំង​ទ្វីប​អាមេរិក មុន​ពេល​​​​បាញ់​ទម្លាក់​នៅ​ឆ្នេរ​នៃ​រដ្ឋ South Carolina។

ក្រុមមន្ត្រី បានស្រង់យកបំណែករបស់បាឡុងចេញពីមហាសមុទ្រ ហើយនិយាយថា បាឡុងនោះមានប្រភពមកពីប្រទេសចិន ហើយត្រូវបានប្រើប្រាស់សម្រាប់ការឃ្លាំមើលចារកម្ម។

 

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេស​ចិន​បាន​បដិសេធ​ថា ​បាឡុង​មិនមែន​ត្រូវ​បាន​​ប្រើ​សម្រាប់យកការណ៍​ទេ ហើយ​​និយាយ​ថា ​វា​ជា​ឧបករណ៍​ត្រួតពិនិត្យ​អាកាសធាតុ​ដែលហោះវង្វេងផ្លូវ។

ចាប់តាំងពីឧបទ្ទវហេតុដំបូងនោះមក យន្តហោះចម្បាំងអាមេរិក បានបាញ់ទម្លាក់វត្ថុដែលមានរយៈកម្ពស់ខ្ពស់ចំនួនបីបន្ថែមទៀតក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ៕

 

Leave A Reply

Your email address will not be published.