កិច្ចប្រជុំស្ដីពីការចុះអធិការកិច្ច នៅអយ្យការអមសាលាដំបូង មន្ត្រីនគរបាលយុត្តិធ៌ម និង ពន្ធធនាគារខេត្ត ខេត្តកំពង់ឆ្នាំង!

0

 

 

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ នៅសាលាដំបូងខេត្តកំពង់ឆ្នាំងបានរៀបចំ កិច្ចប្រជុំស្ដីពីការចុះអធិការកិច្ច នៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង មន្ត្រីនគរបាលយុត្តិធ៌ម និង ពន្ធធនាគារខេត្ត ក្នុងដែនសមត្ថកិច្ចរបស់មហាអយ្យការអមសាលា ឧទ្ធរណ៍ភ្នំពេញ ឆមាសទី១ ប្រចាំឆ្នាំ២០២៣។

 

កិច្ចប្រជុំ និង ការចុះអធិការកិច្ចខាងលើនេះប្រព្រឹត្តទៅក្រោមវត្តមានដ៍ខ្ពង់ខ្ពស់ ឯកឧត្តម លឹម សុគន្ថា អគ្គព្រះរាជអាជ្ញារង អមសាលាឧទ្ធរណ៍ ភ្នំពេញ ឯកឧត្តម មាស សុភក្ដិ អគ្គព្រះរាជអាជ្ញា រងអមសាលាឧទ្ធរណ៍ភ្នំពេញ ឯកឧត្ដម លោក លោកស្រី គណប្រតិភូអមដំណើរ និងមាន ការអញ្ជើញចូលរួម ឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ ឆ្នាំង លោកអនុប្រធានសាលាដំបូង អស់លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង និងលោកប្រធានលេខាធិការដ្ឋាន អស់លោក លោកស្រី ជាប្រធាន តំណាងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អស់លោក លោកស្រី កងកម្លាំងទាំង២អង្គភាពផងដែរ ។

 

ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងមានប្រសាសន៍ថា ការចុះអនុវត្តច្បាប់របស់សមត្ថកិច្ចដែលសាលាដំបូង និង អយ្យការសាលាដំបូងខេត្តឃើញថា ករណីបទល្មើសនានា នគរបាលយុត្តិធម៌បង្ក្រាប និងកសាងសំណុំរឿងបានល្អស្របតាមច្បាប់ ហើយមាន ភាពរលូននិងល្អប្រសើរឡើងជាបន្តបន្ទាប់ជាងឆ្នាំមុនៗ ពីព្រោះប្រជាពលរដ្ឋយល់ដឹងពីច្បាប់បានច្រើន។ ជាមួយគ្នានេះសាលាដំបូងខេត្តកំពង់ ឆ្នាំង បានធ្វើផ្សព្វផ្សាយនៃប្រព័ន្ធផ្លូវច្បាប់នៅតាមបណ្តាស្រុក ឃុំ-សង្កាត់ និងងតាមភូមិនីមួយៗ ក្នុងខេត្តកំពង់ឆ្នាំង និងមានការចូលរួមពី លោកអភិបាលស្រុក-ក្រុង មន្ត្រីសាមីមន្ទីរស្រុក មេឃុំ មេភូមិ និងសមត្ថកិច្ចតាមមូលដ្ឋាន ដើម្បីឲ្យគាត់បានយល់ពីការអនុវត្តច្បាប់ប្រកប ដោយប្រសិទ្ធ ភាពខ្ពស់ ក្នុងអនុវត្តច្បាប់ទៅលើបទល្មើសអ្វីមួយ។

 

ឯកឧត្តម អុិត សុធា បានលើកឡើងទៀតថា ការចុះអនុវត្តច្បាប់របស់អយ្យការមន្ត្រីនគរបាលយុត្តិធម៌ និងការងារពន្ធនាគារមានភាពរលូនល្អ ប្រសើរដោយមន្ត្រីអនុវត្តច្បាប់ចុះការផ្សព្វផ្សាយ និងពន្យល់ប្រជាពលរដ្ឋបានច្រើន កុំឲ្យមានការប្រព្រឹត្តបទល្មើសផ្សេងៗនាំបញ្ហាដល់ខ្លួន។

 

ឯកឧត្តម លឹម សុគន្ថា អគ្គព្រះរាជអាជ្ញារង អមសាលាឧទ្ធរណ៍ភ្នំពេញ ឯកឧត្តម មាស សុភក្តិ អគ្គព្រះរាជអាជ្ញារងអមសាលាឧទ្ធរណ៍ភ្នំពេញ បានបញ្ជាក់ដែរថា ការចុះអធិការកិច្ចនៅអយ្យការសាលា មន្ត្រីនគរបាលយុត្តិធម៌ និងពន្ធនាគារខេត្តកំពង់ឆ្នាំងក្នុងដែនសម្ថកិច្ចរបស់សាលា ឧទ្ធរណ៍ភ្នំពេញ គោលដៅ ទី១ ចង់ពង្រឹងច្បាប់ និងផ្នែកនីតិវិធីដល់មន្ត្រីនគរបាលយុត្តិធម៌ និងទី២ គឺពិនិត្យផ្នែកនីតិវិធីដែលមន្ត្រីនគរបាល យុត្តិធម៌បានអនុវត្តកន្លងមក ហើយឯកឧត្តមបានណែនាំអោយមន្រ្តីនគរបាលយុត្តិធម៌ យកចិត្តទុកដាក់អនុវត្តតាមនីតិវីធីអោយបានត្រឹមត្រូវ តាមច្បាប់ ជាពិសេសការអនុវត្តច្បាប់ចំពោះ ជនសង្ស័យដែលជាអនីតិជនអាយុក្រោម១៨ឆ្នាំ។

 

ជាមួយគ្នានេះក្រោយពីលោកបានទទួលរបាយការណ៍ និងសេចក្ដីរាយការណ៍របស់ប្រធានសាលាដំបូងខេត្ត និងព្រះរាជអាជ្ញាសាលាដំបូង ខេត្ត ពីការអនុវត្តច្បាប់របស់អយ្យការ មន្ត្រីនគរបាលយុត្តិធម៌ និងការងារពន្ធនាគារ ឯកឧត្តម លឹម សុគន្ថា អគ្គព្រះរាជអាជ្ញារង និង ឯកឧត្តម មាស សុភក្តិ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការអនុវត្តបានល្អក្នុងកសាងសំណុំរឿង និងបទល្មើស បានយ៉ាងល្អប្រសើរ និង បានចុះផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋ ឲ្យពួកគាត់យល់ដឹងពីច្បាប់បានច្រើនផងដែរ៕

 

Leave A Reply

Your email address will not be published.