លោកឧត្តមសេនីយ៍ ហេង វទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និងពង្រឹងលេីការងារជំនាញ!
នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម ការងារសមាគមន៍ប្រចាំ ខែមករា និងលេីកទិសដៅអនុវត្តន៍ ខែកុម្ភៈ ឆ្នាំ២០២៣ និងណែនាំលេីការងារជំនាញមួយចំនួន÷
១-ពង្រឹងសមត្ថភាពមន្ត្រីជំនាញតាមបណ្ដាផែន, អធិការដ្ឋានស្រុក-ក្រុង រហូតដល់ថ្នាក់ប៉ុស្តិ៍
២-ពង្រឹងការគ្រប់គ្រង់សភាពការណ៍សន្តិសុខក្នុងមូលដ្ឋាន
៣-ពង្រឹងការគ្រប់គ្រង់សភាពការណ៍បទល្មើសគ្រប់ប្រភេទដូចជា បទល្មើសព្រហ្មទណ្ឌ, ចរាចរណ៍, សេដ្ឋកិច្ច,គ្រឿងញៀន និងជួញដូរមនុស្ស ដេីម្បីសំដៅដល់ការកាត់បន្ថយបទល្មេីសក្នុងមូលដ្ឋាន
៤-ពង្រឹងវេនប្រចាំបញ្ជា កម្លាំងអន្តរាគមន៍ កម្លាំងល្បាត ២៤/២៤ម៉ោង ដេីម្បីទប់ស្កាត់ និងចេញអន្តរាគមន៍បានទាន់ពេលវេលា
៥-ពង្រឹងវិស័យកងកម្លាំងនគរបាលជាតិ លេខ០០៦
៦-ពង្រឹងកត្តាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសេីរ ។
សមាសភាពចូលរួម: លោក-លោកស្រី ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញគ្រប់រូប លោកអធិការនគរបាលស្រុក-ក្រុង ទាំង១០ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១០៩ ៕