លោកឧត្តមសេនីយ៍ត្រី អុិត ដារ៉ា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌដឹកនាំ កិច្ចប្រជុំការងារជំនាញរបស់មន្រ្តីនគរបាល!
ថ្ងៃអង្គារ ៩ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ផែននគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំពិភាក្សា ត្រួតពិនត្យការងារជំនាញ និងផ្សាព្វផ្សាយការងារចាំបាច់ ត្រូវអនុវត្តចំពោះមុខ ក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី អ៉ិត ដារ៉ា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ។
ក្នុងកិច្ចប្រជុំនេះដែរលោកឧត្តមសេនីយ៍ស្នងការរង បានលើកយកការងារ១០ចំណុច ដាក់អោយអង្គប្រជុំផែនការងារ ព្រហ្មទណ្ឌទាំងមូលអនុវត្តអោយមានប្រសិទ្ធភាពខ្ពស់ រួមមាន ÷
១- ការងារវិន័យរបស់កងកម្លាំងនគរបាលជាតិ
២-ការងាររៀបចំរចនាសម្ព័ន្ធរបស់ការិយាល័យទាំងបីចំណុះផែនការងារនគរបាលព្រហ្មទណ្ឌ
៣-ការងាររៀបចំគំរូ ហត្ថលេខា ពេញ និងហត្ថលេខាសង្ខេប រហ្សនាមវិទ្យុទាក់ទង របស់មន្រ្តី ចំណុះការិយាល័យទាំង៣ នៃផែនការងារនគរបាលព្រហ្មទណ្ឌ
៤-កំណត់របបរាយការណ៍ របាយការណ៍ ប្រចាំថ្ងៃ សប្តាហ៍ ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ របស់ការិយាល័យទាំងបីចំណុះផែនការងារនគរបាលព្រហ្មទណ្ឌ
៥-សូមអោយការិយាល័យទាំងបីចំណុះផែន កំណត់របបប្រជុំ ប្រចាំសបា្តហ៍ ប្រចាំខែ តាមការិយាល័យជំនាញ និងបណ្តាស្រុក/ក្រុង និងមានកំណត់ហេតុត្រឹមត្រូវ
៦-ធ្វេីបច្ចុប្បន្នភាពសំភារៈវត្ថុតាង ពាក់ព័ន្ធបទល្មើស ការគ្រប់គ្រងទ្រព្យសម្បតិ្តរដ្ឋ ការងារគ្រប់គ្រងអាវុធ វែង ខ្លី លិខិតបញ្ជាបេសកកម្មអោយត្រឹមត្រូវ និងការរក្សាទុកឯកសារផ្សេងៗ
៧-សូមអោយការិយាល័យទាំងបី មានរបបរៀនសូត្រ ការងារជំនាញ និងមានគ្រូបង្គោល ដេីម្បីបង្ហាត់បង្រៀនដល់មន្ត្រីក្រោមឳវាទ និងបណ្តាស្រុកក្រុង
៨-រៀបចំកម្មវិធីចុះផ្សព្វផ្សាយតាមបណ្តាលស្រុក/ក្រុង ដើម្បីលើកផែនការសកម្មភាពបង្ការ បង្ក្រាប បទល្មេីសលួច ឆក់ ប្លន់ និងទប់ស្កាត់សភាពការណ៍ផ្សេងៗ
៩-សូមអោយមន្រ្តីការិយាល័យទាំងបី ចំណុះផែនការងារនគរបាលព្រហ្មទណ្ឌភ្ជាប់លីងតេឡេក្រាម ( telegram ) របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដេីម្បីទទួលបានពត៌មានថ្មីៗ
១០-កត្តាសាមគីភាព និងការងារអនាម័យកន្លែងធ្វេីការ ៕