អភិបាលខេត្តស្វាយរៀងស្នើដល់មន្ទីរអង្គភាពនិងអភិបាលស្រុកក្រុងត្រូវយកអ្នកសារព័ត៏មានជាដៃគូក្នុងការអភិវឌ្ឍន៍!
ខេត្តស្វាយរៀង៖ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានណែនាំដល់មន្ទីរ អង្គភាព និងអភិបាលស្រុក ក្រុង ឃុំ សង្កាត់ ត្រូវយកអ្នកសារព័ត៏មានធ្វើជាដៃគូអភិវឌ្ឍន៍ និងសហការគ្នាដោយមិនប្រកាន់ទីកន្លែងគ្រប់ពេលវេលា។
ការថ្លែងបែបនេះក្នុងឱកាស ឯកឧត្តម អភិបាលខេត្តស្វាយរៀងអញ្ជើញជាអធិបតីភាពពិធីជួបជុំសំណេះសំណាលជាមួយអ្នកសារព័ត៏មានមកពីស្ថាបន័ផ្សេងៗគ្នាក្នុងខេត្ត នៅថ្ងៃទី១៤ ខែកម្ភះឆ្នាំ២០២៣នេះ។
អភិបាលខេត្តមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សាខេត្តនិងគណ:អភិបាលខេត្ត ឯកឧត្តម ម៉ែន វិបុលនូវបានសំដែងស្វាគមន៏ចំពោះអ្នកសារព័ត៌មានដែលប្រតិបត័ការនៅក្នុងខេត្តកន្លងមកបានរួមចំណែកធ្វើការផ្សព្វផ្សាយព័ត៏មានពីការងារអភិវឌ្ឍន៏ខេត្ត ក៏ដូចជាការនាំដំណឹងលើសេវាសំណូមពរ សេវាតម្រូវការអភិវ្ឍន៏របស់ពលរដ្ឋ និងចំណុចកែលំអរស្ថាបនា លើការងារដឹកនាំរបស់រដ្ឋបាលខេត្ត ស្រុក ក្រុង និងមន្ទីរ អង្គភាពជំនាញបានល្អប្រសើរ។
ឯកឧត្តមបានបញ្ជាក់ថា អ្នកសារព័ត៏មាន គឺជាស្ថាបន័ មួយដែលគ្រប់គ្រងដោយក្រសួងព័ត៏មាន ហើយព័ត៏មានមានតួនាទីនាំព័ត៏មាន ខ្លឹមសារគោលនយោបាយរាជរដ្ឋាភិបាលទៅធ្វើការផ្សព្វផ្សាយជូនពលរដ្ឋនិងអ្នកវិនិយោគយល់ពីស្ថានភាព ប្រទេសជាតិ និងពាំនាំ ទុក្ខកង្វល់ពីថ្នាក់ក្រោមទៅជំរាបជូនថ្នាក់លើ នូវសេវាតម្រូវការ និងជីវភាពវិញតែប៉ុណ្ណោះ ដូច្នេះ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព លោក អភិបាល ស្រុក ក្រុង ត្រូវផ្តល់ឱកាសជូនអ្នកសារព័ត៏មាន ក្នុងករណីក្រុមគាត់ចុះថតផ្តិតយកព័ត៏មាននៅអង្គភាពអស់លោកដោយមិនត្រូវលាក់លៀម។
ឯកឧត្តមបានបញ្ជាក់ថាសារព័ត៏មានគឺជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម និងជាអាវុធមុខពីរ ក្នុងការធ្វើអោយប្រទេសនិងពលរដ្ឋមានស្ថេរភាព សន្តិសុខ និងសង្គមជាតិមានភាពវឹកវរ ច្របូកច្រល់ក៏ដោយសារព័ត៏មានមិនពិតដែរដូច្នេះអ្នកសារព័ត៏មានត្រូវប្រកាន់ឥរិយាបនិងវិជ្ជាជីវៈអោយបានច្បាស់លាស់ដោយចុះសិក្សាស្វែងយល់តាមរយះចុះសម្ភាសន៏សាកសួរព័ត៏មាន ជាមួយផ្នែកពាក់ពន្ធ័ មុននឹងចុះផ្សាយដើម្បីបញ្ជៀសការភ័ណ្ឌច្រឡំលើព័ត៌មានដែលយើងចុះផ្សាយជាសាធារណ:។
លោក កែវ ចន្លី ប្រធានមន្ទីរព័ត៏មានខេត្តបានបញ្ជាក់អោយដឹងថា ក្នុងពិធីជួបជុំសំណេះសំណាលជាមួយអ្នកសារព័ត៏មានជាមួយនិង ឯកឧត្តមអភិបាលខេត្ត ម៉ែន វិបុល មានអ្នកសារព័ត៏មានចូលរួមជិត១០០នាក់ក្នុងនោះ ក្រុមអ្នកសារព័ត៏មានមកពី វិទ្យុចំនួន៩ស្ថានី៏យ៏ ទូរទស្សន៏ចំនួន១០ កាសែតចំនួន៣ និងគេហទំព័រចំនួន១៩ស្ថាប័ន និងភ្នាក់សារព័ត៌មាប្រចាំខេត្តចំនួន៨៩នាក់។
ពិធីនេះ ឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភដល់បងប្អូនអ្នកសារព័ត៌មានចំនួន១៣៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៨ម៉ឺនរៀល និងពិសារអាហារសាមគ្គីប្រកបដោយភាពស្និតស្នាលសប្បាយរីករាយផងដែរ៕