ហ៊ានពេកហើយ ! សង្វៀនបញ្ជល់មាន់ខុសច្បាប់ដ៏ធំមួយកន្លែងត្រូវបាន លោកព្រះរាជអាជ្ញារង សុធា ពិសិដ្ឋ ដឹកនាំកម្លាំងចុះបង្រ្កាប !
ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង១៣ និង៣០នាទី លោក សុធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម តំណាងឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សហការជាមួយឯកឧត្តម សុិន វីរះ រាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានបើកកិច្ចប្រតិបត្តិការផ្ទាល់ដឹកនាំកម្លាំងនគរបាលស្នងការដ្ឋានខេត្តកំពង់ចាម ចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងអាប៉ោងភ្នាល់ដាក់ប្រាក់) នៅចំណុចក្នុងចំការកៅស៊ូ ស្ថិតក្នុងភូមិអូរស្ងួត ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា បន្ទាប់ពីមានបទបញ្ជាពីតំណាងអយ្យការ លោកចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងអាជ្ញាធរមូលដ្ឋាន ចុះប្រតិបត្តិការជាលទ្ធផលយើងបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន ១៧នាក់គឺ៖
១-ឈ្មោះ លឹម ហ៊ន់ ភេទប្រុស អាយុ៦០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។
២-ឈ្មោះ ឈាង គួន ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
៣-ឈ្មោះ អុល កោះស្នា ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្រែកសង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
៤-ឈ្មោះ ប៉ាត់ គន្ធា ភេទប្រុស អាយុ៥៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិផ្កាដូង ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បួងឃ្មុំ ។
៥-ឈ្មោះ លាង ទីន ភេទប្រុស អាយុ៤៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្រៃទទឹង ឃុំរការពរប្រាំ ស្រុកត្បួងឃ្មុំ ខេត្តត្បួងឃ្មុំ ។
៦-ឈ្មោះ លាន ធារិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទី៤ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
៧-ឈ្មោះ យឿន យ៉េ ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិស្រឡប់ ឃុំស្រឡប់ ស្រុកត្បួងឃ្មុំ ខេត្តត្បួងឃ្មុំ ។
៨-ឈ្មោះ សេង កាង ភេទប្រុស អាយុ៧២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទី៤ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
៩-ឈ្មោះ ស្រ៊ុយ គឹមសៅ ភេទប្រុស អាយុ៦២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទី៤ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
១០-ឈ្មោះ ហ៊ាង ហ៊ីង ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិចន្លោង ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
១១-ឈ្មោះ ហេង ញ៉ ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ រស់នៅភូមអូរតាសេក ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
១២-ឈ្មោះ ថូ រិន ភេទប្រុស អាយុ៤៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ៣ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
១៣-ឈ្មោះ ប៉ាវ ដាវឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជាតិខ្មែរ រស់នៅភូអូរតាសេក ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
១៤-ឈ្មោះ ជា ចាន់ថា ភេទស្រី អាយុ ៣១ឆ្នាំ ជាតិខ្មែរ រស់នៅភូមុព្រែកសង្កែរលិច ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
១៥-ឈ្មោះ ហ៊ត់ ណៃហ៊ន់ ភេទស្រី អាយុ៥១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសំរោង ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
១៦ -ឈ្មោះ លីម ខេងជ្រាន ភេទប្រុស អាយ៥១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបឹងរៃ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
១៧-ឈ្មោះ ស្រេង វ៉ា ភេទប្រុស អាយ៥៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិប្រជាន់ ឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
និងដកហូតវត្ថុតាងរួមមាន៖
-ម៉ូតូ ចំនួន២៧គ្រឿង
-មាន់ងាប់ចំនួន ០៦ក្បាល
-អង្រុតក្រុងមាន់ចំនួន ១០
-ហាន់តោអាប៉ោងចំនួន ០១
-ចានបាញ់អាប៉ោងចំនួន ០១
-កាធុនទ្រចានអាប៉ោងចំនួន ០១
-ផ្តិលគ្របអាប៉ោងចំនួន ០១
-កន្រ្តក់មាន់ចំនួន០២
-ប្រាក់រៀល ៦,០០០,០០០ រៀល (ប្រាំមួយលានរៀលគត់)
-ប្រាក់ដុល្លារចំនួន ៥០០ ដុល្លារ (ប្រាំរយដុល្លារអាមេរិចគត់)
-ទូរស័ព្ទដៃ ចំនួន១៦គ្រឿង
-រថយន្ត ០២គ្រឿង
បច្ចុប្បន្នជនសង្ស័យ១៧នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដេីម្បីចងក្រងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕