យោធាអ៊ីស្រាអែលបាញ់សម្លាប់យុវជនប៉ាឡេស្ទីនម្នាក់ទៀតហើយក្នុងការផ្ទុះការតវ៉ាតំបន់ West Bank!
យោងតាមរបាយការណ៍បានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់យុវជនប៉ាឡេស្ទីនម្នាក់នៅតំបន់ West Bank ដែលកាន់កាប់ភាគខាងត្បូង ។
វេជ្ជបណ្ឌិតក្នុងតំបន់បាននិយាយថា ជនរងគ្រោះ ឈ្មោះ Mohammad Jawabreh អាយុ 22 ឆ្នាំត្រូវបានបាញ់ចំក្បាលអំឡុងពេលប្រឈមមុខដាក់គ្នារវាងយោធាអ៊ីស្រាអែល និងក្រុមអ្នកតវ៉ា នៅជំរុំជនភៀសខ្លួន Arroub ភាគខាងជើងនៃទីក្រុង Hebron កាលពីរសៀលថ្ងៃព្រហស្បតិ៍។
Jawabreh ត្រូវបានគេបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ពេលមកដល់មន្ទីរពេទ្យ al-Ahli ក្នុងទីក្រុង ហើយស្នាក់នៅទីនោះរហូតដល់គាត់ស្លាប់។
លោក Jawabreh គាត់ជានិស្សិតថ្នាក់បរិញ្ញាបត្រផ្នែកបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយនៅសាកលវិទ្យាល័យបច្ចេកទេសប៉ាឡេស្ទីន – Kadoorie។
គួរជម្រាបថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៦៥ នាក់ រួមទាំងកុមារ ១៣ នាក់ក្នុងឆ្នាំនេះ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស ដែលធ្វើឱ្យរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២៣ ក្លាយជាមនុស្សស្លាប់បំផុតសម្រាប់ប៉ាឡេស្ទីនបើធៀបនឹងរយៈពេលដូចគ្នាចាប់តាំងពីឆ្នាំ ២០០០៕