ចិន ទាមទារ​ឲ្យ​អាមេរិក លុបចោល​ផែនការ​ផ្គត់ផ្គង់​សព្វាវុធ​ដល់​តៃវ៉ាន់​!

0

ប៉េកាំង​៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន លោក Tan Kefei បាន​និយាយ កាលពី​ថ្ងៃ​សុក្រ​ថា ទីក្រុង​ប៉េកាំង នៅតែ​តវ៉ា​ប្រឆាំង​យ៉ាងខ្លាំង​នឹង​ការផ្គត់ផ្គង់​អាវុធ​ពី​សហរដ្ឋអាមេរិក ដល់​កោះ​តៃវ៉ាន់ ហើយ​ទាមទារ​ឱ្យ​បញ្ឈប់​ទង្វើ​ទាំងនោះ​។​
លោក Tan បាន​និយាយ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​បង្ហោះ​នៅលើ​ទំព័រ WeChat របស់​ក្រសួងការពារជាតិ​ចិន​ថា យើង​ប្រឆាំង​យ៉ាងខ្លាំង​ចំពោះ​ការលក់​អាវុធ​ទៅឱ្យ​កោះ​តៃវ៉ាន់ ដោយ​សហរដ្ឋអាមេរិក​។​ ទន្ទឹម​នោះ លោក ក៏បាន​ជំរុញ​ឱ្យ​ទីក្រុង​វ៉ាស៊ីនតោន បញ្ឈប់​ការជ្រៀតជ្រែក​ក្នុង​បញ្ហា​តៃវ៉ាន់ និង​បញ្ឈប់​ការបង្កើន​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ពាក់ព័ន្ធ​នឹង​គម្រោង​ផ្គត់ផ្គង់​អាវុធ​ចុងក្រោយ​របស់ខ្លួន​។​
លោក បន្ថែមថា កងទ័ព​រំដោះប្រជាជន​ចិន តែងតែ​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​វាយបក​វិញ​ក្នុងករណី​មានការ​បង្កហេតុ​ណាមួយ លើ​ឯករាជ្យ និង​ការជ្រៀតជ្រែក​ពី​កងកម្លាំង​ខាងក្រៅ​។ លោក បាន​ប្តេជ្ញា​ចិន​ថា កងទ័ព​ចិន នឹង​ការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​របស់ខ្លួន​យ៉ាង​ម៉ឺងម៉ាត់​៕

Leave A Reply

Your email address will not be published.