សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញកំណើនផលិតកម្ម និងសេដ្ឋកិច្ច!
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឡើងវិញទៀតថា ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ច និងផលិតកម្មនៅក្នុងស្រុក កម្ពុជាកំពុងផ្ដល់នូវការរៀបចំការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់ននិស្សិតក្រីក្រចំនួន១,៥ លាននាក់។
ថ្លែងក្នុងពិធីថ្លែងក្នុងពិធីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ជិតពីរពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ បានប្រកាសថា រាជរដ្ឋាភិបាលកម្ពជា កើតចេញពីគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងបំពេញគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនបានយ៉ាងល្អប្រសើរ ក្នុងនោះមាននយោបាយគាំពារសង្គម និងប្រជាពលរដ្ឋ ដែលគោលបយោបាយទាំងនោះត្រូវបានអនុវត្តន៍ និងទទួលផលរួចមកហើយ៕