សម្តេចតេជោបន្តដាក់ពង្រាយឡានក្រុងដឹកពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ!

0

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់សាលារាជធានីភ្នំពេញ សូមបន្តផ្តល់រថយន្តក្រុងសាធារណៈដឹកជញ្ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិដោយឥតគិតថ្លៃទៅតាមបណ្តាខេត្ត-ក្រុង និងគោលដោនានា ដោយត្រូវបន្ថែមខ្សែរត់ជាង២០០គ្រឿងទៀត លើចំនួនដែលមានស្រាប់។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន ថា នេះគឺជាការលើកទឹកចិត្តដល់ពលរដ្ឋ និងជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរនេះផងដែរ៕

Leave A Reply

Your email address will not be published.