លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់មន្ទីរ និង លើកទិសដៅការងារបន្ត !
ខេត្តកំពង់ចាម ៖ នារសៀលថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់មន្ទីរ និង លើកទិសដៅការងារបន្ត ដេីម្បីពង្រឹងការងារឱ្យកាន់តែល្អប្រសេីរឡេីងរបស់អង្គភាពមន្ទីរ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីរាជការក្រោមឱវាទផងដែ។
ទន្ទឹមនឹងនេះដែរ លោកប្រធានមន្ទីរ ក៍បានមានប្រសាសន៍ណែនាំ និងផ្ដាំផ្ញើដល់មន្រ្តី ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ ដោយប្រកាន់ភ្ជាប់នូវការទទួលខុសត្រូវ និង មានសាមគ្គីភាពផ្ទៃក្នុង។
ចុងបញ្ចប់ លោកប្រធានមន្ទីរ បានថ្លែងអំណរគុណ ដល់មន្រ្តីទាំងអស់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម ដែលបានចំណាយពេលវេលាដ៏មានតម្លៃខិតខំបំពេញភារកិច្ចតួនាទីរបស់ខ្លួន សូមជូនពរ ជួបប្រទះនូវពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕