សាមុីក្រសួងរ៉ែ ចេញប្រកាសព័ត៌មានថា មន្ដ្រីរបស់ខ្លួនពិតជាបានលួចលុយអង្គភាព ជាង៥០ម៉ឺនដុល្លារពិតប្រាកដមែន!
(ភ្នំពេញ) ៖ ក្រសូងរ៉ែ និង ថាមពល សេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ ក្រសួងរ៉ែ និងថាមពល បានទទួលស្គាល់ថា មន្ដ្រីរបស់ខ្លួនដែលមានតួនាទីជា អនុប្រធានការិយាល័យគ្រប់គ្រងចំណូល ពិតជាបានលួចលុយរបស់អង្គភាពប្រាកដមែន។
ក្នុងលិខិតដែលទទួលបាន ក្រសួងរ៉ែ និងថាមពល បានអះអាងថា បន្ទាប់ពីបានដឹងនូវអំពើខាងលើ ប្រធានអង្គភាពបានរៀបចំផ្ទៀងផ្ទាត់បញ្ជីបឋមហើយឃើញថា ថវិកាដែលបានបាត់បង់ជាប្រាក់ដុល្លារ មានចំនួន១៦០,២៣៧.៩២ (មួយរយហុកសិបពាន់ ពីររយសាមសិប ប្រាំពីរ និងកៅសិបពីរសេន) ដុល្លារអាមេរិក និងប្រាក់រៀលចំនួន១,៤៣១,២៨៤,៥៩៧.៨០ (មួយពាន់បួនរយ សាមសិបមួយលាន ពីររយប៉ែតសិបបួនពាន់ ប្រាំរយកៅសិបប្រាំពីរ និងប៉ែតសិបសេន) រៀល ដែលក្នុងនោះ
ជាខ្ទង់ថវិកាប្រាក់រង្វាន់បានមកពីចំណូលសេវាសាធារណៈរបស់ក្រសួងរ៉ែ និងថាមពល តាមប្រកាសអន្តរក្រសួង។
ថវិកាទាំងអស់នេះ សម្រាប់បើកជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់របស់ក្រសួងរ៉ែនិងថាមពល និងប្រាក់ពង្រឹងយន្តការ ដែលថ្នាក់ដឹកនាំទាំងអស់របស់ក្រសួង បានចូលរួមសន្សំចាប់តាំងពីឆ្នាំ២០១៧ មកសម្រាប់ដោះស្រាយការងារទូទៅរបស់ក្រសួងលើមុខការផ្សេងៗ របស់ក្រសួងដែលគ្មានថវិការដ្ឋសម្រាប់ចំណាយ។
ក្រសួងបានបញ្ជាក់ដែរថា ថវិកាសរុបដែល បាត់បង់ខាងលើនេះពុំមែនជាថវិកាសម្រាប់បង់ចូលថវិការដ្ឋទេ៕