តុលាការបេឡារុសសម្រេចកាត់ទោសមេបក្សប្រឆាំងឲ្យជាប់ពន្ធនាគារ ១៥ ឆ្នាំ!
មេបក្សប្រឆាំងបេឡារុស្សនិរទេសខ្លួនលោកស្រី Sviatlana Tsikhanouskaya ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 15 ឆ្នាំ បន្ទាប់ពីត្រូវបានកាត់ទោសកំបាំងមុខពីបទក្បត់ជាតិ និងការសមគំនិតដើម្បីដណ្តើមអំណាច ដែលជាសាលក្រមដែលនាងនិយាយថាជាការដាក់ទណ្ឌកម្មសម្រាប់ការខិតខំប្រឹងប្រែងរបស់នាងដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ។
លោកស្រី Tsikhanouskaya អាយុ 40 ឆ្នាំ ជាអតីតគ្រូបង្រៀនភាសាអង់គ្លេសបានភៀសខ្លួនទៅប្រទេសលីទុយអានីដែលនៅជិតខាងក្នុងឆ្នាំ 2020 បន្ទាប់ពីបានឈរឈ្មោះប្រឆាំងនឹងអ្នកកាន់អំណាច លោក Alexander Lukashenko ក្នុងការបោះឆ្នោតប្រធានាធិបតី ដែលលទ្ធផលផ្លូវការបង្ហាញថាលោក Lukashenko ឈ្នះដោយភ្លូកទឹកភ្លូកដី។
លោក Lukashenko ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និតរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានបញ្ចេញការបង្រ្កាបយ៉ាងឃោរឃៅលើបាតុករ ដោយចោទប្រកាន់ក្រុមប្រឆាំងថា បានរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល។ ឥស្សរជន និងសកម្មជនសំខាន់ៗរបស់បក្សប្រឆាំងត្រូវបានចាប់ខ្លួន ហើយខ្លះទៀតបានភៀសខ្លួនចេញពីប្រទេស។
គួរជម្រាបថា លោក Lukashenko បានគ្រប់គ្រងប្រទេសបេឡារុស្សអស់រយៈពេលជិត 30 ឆ្នាំ។ ក្នុងអំឡុងពេលនៃការតវ៉ាទ្រង់ទ្រាយធំ រដ្ឋាភិបាលរបស់លោកបានឃុំខ្លួនមនុស្សជាង ៣៥ ០០០នាក់៕