មនុស្ស ១៥ នាក់បានស្លាប់និងរាប់សិបនាក់បាត់ខ្លួន នៅក្នុងការរអិលបាក់ដីនៅឥណ្ឌូនេស៊ី !

0

 

យ៉ាងហោចណាស់មនុស្ស ១៥នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បង្កជាការរអិលបាក់ដីបានវាយប្រហារតំបន់ Natuna របស់ប្រទេសឥណ្ឌូនេស៊ី។

 

ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ Natuna លោក Abdul Rahman បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា មនុស្ស ១៥ នាក់ត្រូវបានបញ្ជាក់ថាស្លាប់ និង ៥០ នាក់កំពុងបាត់ខ្លួន។

 

BNPB បាននិយាយនៅលើ Twitter ថា ទីតាំងនៃការបាក់ដី ជាតំបនលដាច់ស្រយ៉ាលមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។ ហើយការទំនាក់ទំនងក៏ត្រូវបានកាត់ផ្តាច់ផងដែរ។

 

អ្នកនាំពាក្យ BNPB លោក Abdul Muhari បាននិយាយថា ឧទ្ធម្ភាគចក្រនឹងត្រូវដាក់ពង្រាយនៅថ្ងៃអង្គារ ដើម្បីបង្កើនល្បឿននៃការស្វែងរក។

 

គួរជម្រាបថា ប្រទេសឥណ្ឌូណេស៊ី ងាយនឹងកើតមានការបាក់ដីក្នុងរដូវវស្សា ដែលកាន់តែធ្ងន់ធ្ងរនៅកន្លែងខ្លះដោយការកាប់បំផ្លាញព្រៃឈើ ហើយភ្លៀងធ្លាក់ខ្លាំងអូសបន្លាយបានបណ្តាលឱ្យមានទឹកជំនន់នៅតំបន់ផ្សេងៗគ្នានៃប្រទេសប្រជុំកោះ៕

Leave A Reply

Your email address will not be published.