លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី និង លោកស្រី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលេីកទី១១២ ទិវាអន្តរជាតិនារី ៨មីនា !
នៅព្រឹកថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រីបានដឹកនាំរៀបចំប្រារព្ធពិធីអបអរសាទរខួបលេីកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្រ្តីរួមគ្នា រក្សាសន្តិភាព ដេីម្បីកិច្ចអភិវឌ្ឍន៍ក្នុងសម័យឌីជីថល” ។
កម្មវិធីនេះមានការអញ្ជេីញចូលរួមពី លោក-លោកស្រី ស្នងការរង និងលោកស្រី ឬស្វាមី លោកអនុប្រធានផែនជំនាញ និងលោកស្រី លោក-លោកស្រី នាយការិយាល័យជំនាញគ្រប់រូប និងលោកស្រី ឬស្វាមី ព្រមទាំងកងកម្លាំងនារីទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។
ក្នុងពិធីនេះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់កងកម្លាំងជានារីចំនួន១១៨នាក់ ដោយម្នាក់ៗ ទទួលបាន ថវិកា៣មុឺនរៀល ក្រណាត់ផាមួង១សម្រាប់ សរុបក្នុងការចំណាយថវិកាអស់ចំនួន៧,០៤៥,០០០រៀល៕