ជនជាតិអាមេរិកពីរនាក់បានសម្លាប់និងម្នាក់ទៀតរងរបួសក្នុងការចាប់ជំរិតម៉ិកស៊ិក!
មន្ត្រីជាន់ខ្ពស់ម៉ិកស៊ិកម្នាក់បាននិយាយថា ពលរដ្ឋអាមេរិកពីរនាក់ក្នុងចំណោមបួននាក់ដែលត្រូវបានចាប់ពង្រត់បន្ទាប់ពីឆ្លងកាត់ព្រំដែនចូលទៅក្នុងភាគឦសានម៉ិកស៊ិកត្រូវបានគេរកឃើញថាបានស្លាប់។
ការិយាល័យអគ្គមេធាវីបានបញ្ជាក់ថា ក្នុងចំណោមអ្នកចាប់ពង្រត់ទាំង៤នាក់ “ពួកគេពីរនាក់បានស្លាប់ ម្នាក់រងរបួស និងម្នាក់ទៀតនៅរស់” អភិបាលរដ្ឋ Tamaulipas លោក Americo Villarreal បានប្រាប់ប្រធានាធិបតីម៉ិកស៊ិកតាមទូរស័ព្ទក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ។
ទោះជាយ៉ាងណា រដ្ឋាភិបាលមុិកសុិកមិនបានចែករំលែកព័ត៌មានលម្អិតបន្ថែមអំពីទីកន្លែង ឬរបៀបដែលបុគ្គលត្រូវបានរកឃើញជនរងគ្រោះនោះទេ។
ប៉ុន្តែ មន្ត្រីម៉ិកស៊ិកម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារថា ក្នុងចំណោមចំណាប់ខ្មាំងទាំងបួននាក់នោះ បុរសពីរនាក់ត្រូវបានគេរកឃើញថាបានស្លាប់។ ខណៈដែលស្ត្រីម្នាក់ និងបុរសម្នាក់ទៀតនៅរស់ដោយសុវត្ថិភាព និងស្ថិតនៅក្នុងដៃសមត្ថកិច្ច។
គួរជម្រាបថា ពលរដ្ឋអាមេរិកទាំងបួននាក់បានឆ្លងកាត់ពីរដ្ឋតិចសាស់ ទៅកាន់ទីក្រុង Matamoros ប្រទេសម៉ិកស៊ិក កាលពីថ្ងៃសុក្រ នៅពេលដែលរថយន្ត Minivan ពណ៌សរបស់ពួកគេត្រូវបានបាញ់ដោយក្រុមជួញដូរគ្រឿងញៀន។
ជាមួយគ្នានោះ ស្ថានទូតអាមេរិកនៅម៉ិកស៊ិកបានចេញការព្រមានសន្តិសុខសម្រាប់ Matamoros កាលពីថ្ងៃសុក្រ ដោយនិយាយថាវាត្រូវបានចាត់ថ្នាក់ជាកម្រិតទី 4៖ កុំធ្វើដំណើរ។
យ៉ាងណាមិញ ប្រធានាធិបតីម៉ិកស៊ិក លោក Manuel Lopez Obrador បានចាត់ទុកថា នេះជាករណីដ៏ឃោរឃៅបំផុតមួយក្នុងប្រទេសម៉ិកស៊ិក។
ទីក្រុង Matamoros ត្រូវបានគ្របដណ្ដប់ដោយបក្សពួកនៃក្រុមជួញដូរគ្រឿងញៀនឈូងសមុទ្រដ៏មានឥទ្ធិពល ដែលតែងតែប្រយុទ្ធគ្នាក្នុងចំណោមពួកគេ៕