សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពាក់ព័ន្ធវិវាទរវាងលោកស្រី ទ្រី ដាណា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ!

0

 

សម្តេចតេជោ បានគូសបញ្ជាក់ថា «ការតាំងជាការល្អ ដើម្បីផ្សព្វផ្សាយនូវប្បធម៌ ប៉ុន្តែបើការតាំងណាមួយខុសនឹងទម្រង់សិល្បៈខ្មែរ គឺវាស្មើនឹងបំផ្លាញនូវវប្បធម៌របស់ខ្មែរទៅវិញ។ ដូច្នេះមិនតាំង ល្អជាងតាំង។ អ៊ីចឹងសូមឱ្យលោកស្រី ទ្រី ដាណា សហការឱ្យបានម៉ត់ចត់ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ»។

សម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា «យើងមិនអាចខ្ជីខ្ជាបានទេ។ គ្រោះថ្នាក់ណាស់ នៅពេលជាតិសាសន៍របស់យើងមានអ្វីដែលជាចំណាំច្បាស់លាស់ ហើយបែរជាធ្វើឱ្យក្លាយទៅតាមរយៈការតាំងបង្ហាញ ដោយមិនបានយកគំរូឱ្យបានត្រឹមត្រូវម៉ត់ចត់ទេនោះ វាអាចធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ខ្លួនឯង ហើយវាក៏អាចប៉ះពាល់ដល់ប្រទេសដទៃ ដែលគេអាចចោទថាយើងលួចបន្លំរបស់គេ»។

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការប្រតិកម្មរបស់សម្តេចពាក់ព័ន្ធ ការស្លៀកពាក់ក្នុងភាពយន្តខ្មែរមួយកាលពីពេលកន្លងទៅផងដែរ។ សម្តេចតេជោ បានលើកឡើងថា តាមរយៈប្រតិកម្មទាំងនេះ គេអាចមើលឃើញពីការដឹកនាំរបស់សម្តេច គឺមិនធ្វេសប្រហែសធ្វើឱ្យបាត់បង់នូវប្រពៃណី និងច្បាប់ដើមនៃវប្បធម៌ជាតិសាសន៍របស់ខ្មែរនោះឡើយ៕

Leave A Reply

Your email address will not be published.