ស្លាប់មនុស្សពីរនាក់ក្នុងករណីប្លន់យន្តហោះមិនបានសម្រេចនៅឈីលី!

0

 

យ៉ាងហោចណាស់ ចោរម្នាក់បានស្លាប់ និងសន្តិសុខព្រលានយន្តហោះម្នាក់បានស្លាប់ ក្នុងករណីចោរប្លន់អាកាសយានដ្ឋានក្នុងប្រទេសឈីលីបានបណ្តាលឱ្យមានការបាញ់ប្រហារ។

 

ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃពុធនៅឯអាកាសយានដ្ឋានអន្តរជាតិ Arturo Merino Benitez ក្នុងរដ្ឋធានី Santiago ។ ចោរ​ចន្លោះ​ពី ១០ ទៅ ១២ នាក់​បាន​វាយ​ប្រហារ​ខណៈ​បុគ្គលិក​អាកាសយានដ្ឋាន​កំពុង​រំកិល​ប្រាក់​ចំនួន ៣២,៥ លាន​ដុល្លារ​ចេញ​ពី​យន្តហោះ។

 

លោក Eduardo Baeza ព្រះរាជអាជ្ញាដែលមានភារកិច្ចដឹកនាំការស៊ើបអង្កេតបាននិយាយថា ទំនិញដ៏មានតម្លៃបានមកដល់លើយន្តហោះ LATAM ពីទីក្រុងម៉ៃអាមី ដែលត្រូវដឹកដោយក្រុមហ៊ុន សន្តិសុខ Brinks។

 

គួរជម្រាបថា ឧក្រិដ្ឋកម្ម​ប្លន់វត្ថុមានតម្លៃក្នុង​ប្រទេស​ឈីលី​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខណៈដែលព្រលាន​យន្តហោះ​ត្រូវ​បាន​ក្រុមចោរកំណត់​គោលដៅ​។ នៅឆ្នាំ 2017 ក្រុមប្រដាប់អាវុធមួយបានលួចប្រហែល 18 លានដុល្លារ ហើយបីឆ្នាំក្រោយមកការលួចស្រដៀងគ្នានេះបានយក 15 លានដុល្លារពីឡានពាសដែក៕

Leave A Reply

Your email address will not be published.