សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនតារាសម្តែងម្នាក់ ពាក់ពន្ធករណី ចាយសែកស្អុយប្រមាណ១០ ម៉ឺនដុល្លារ !
ភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានបញ្ជូនខ្លួនកញ្ញា ហ៊ន សាលី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណីពីបទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន”។
ជនសង្ស័យ ឈ្មោះ ហ៊ន សាលី អាយុ២៩ ឆ្នាំ មានទីលំ នៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមហាជនបានស្គាល់ជាច្រើនតាមរយះការសម្តែង និង ជាអ្នករៀបចំដឹកនាំថតស្ពត ក្នុងបណ្តាញសង្គម។
ការនាំខ្លួនកញ្ញា អ្នកថតស្ពតទៅតុលាការ ត្រូវបានសមត្តកិច្ចធ្វើឡើងតាមដីការ បញ្ជា ឱ្យចូលខ្លួនរបស់លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យឈ្មោះ ហ៊ន សាលី ចូលទៅបំភ្លឺទៅលើបណ្តឹងរបស់ឈ្មោះ អឿន ម៉ូនីកា ប្តឹងចោទប្រកាន់ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករអាចជួញដូរបាន ពោលគឺពាក់ពន្ធ ចេញមូលប្បទានប័តគ្មានសាច់ ប្រាក់”ចាយសែកស្អុយ”ប្រមាណ១០ ម៉ឺនដុល្លារអាមេរិក ។ ប៉ុន្តែបើតាមឈ្មោះ ហ៊ន សាលី និយាយថា លុយនោះគេបានសងទៅដើមបណ្តឹងជាបន្ត បន្ទាប់ហើយ តែដោយមួយរយៈនេះដើមបណ្តឹងត្រូវជាប់ឃុំខ្លួននៅ ក្នុងពន្ធនាគារ ទើបមានការខកខានក្នុងការទូទាត់ប្រាក់ ដូច្នោះមិនត្រូវឃាត់ខ្លួនគេទេ។
បច្ចុប្បន្ន កញ្ញា ហ៊ន សាលី កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើការស៊ើបសួរ នៅឡើយ៕