អធិការរងក្រុងព្រះវិហារម្នាក់ ធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួននឹង អាកា៤៧សង្ស័យជំពាក់បំណុលគេច្រើន !

0

 

ព្រះវិហារ ៖ មន្រ្តីនគរបាលឋានៈអធិការរងក្រុងព្រះវិហារម្នាក់ បានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯងនឹងអាវុធអាកា ៤៧ ជាច្រើនគ្រាប់ ករណីនេះគេនៅមិនដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ។

 

ហេតុការណ៍នេះ កើតឡើងនៅម៉ោង១០ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ ស្ថិតនៅផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

 

សេចក្តីរាយការណ៍បានឲ្យដឹងថា ករណីនេះក្រោយពេលកើតហេតុ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក គឹម សំឡេង បានដឹកនាំមន្ត្រីនគរបាលជំនាញក្រុង និងខេត្តព្រះវិហារ ចុះពិនិត្យសាកសពជនរងគ្រោះ ដែលត្រូវគេដឹងថា មានឈ្មោះ ក្រូច ប៊ុនតូរ មានតួនាទីជាអធិការរងក្រុងព្រះវិហារ ទទួលបន្ទុកផែនបទល្មើសគ្រឿង នៃអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ខេត្តព្រះវិហារ។

 

ជុំវិញការធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងនេះគេនៅមិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយទេ ប៉ុន្តែត្រូវបានប្រភពបង្ហើបថា មានវិបត្តិគ្រូសារជំពាក់បំណុលគេច្រើន។

 

ករណីនេះសមត្ថកិច្ចនគរបាលជំនាញខេត្ត កំពុងធ្វើកោសល្យវិច្ច័យ និងបើកការសើបអង្កេតស្រាវជ្រាវ។ ព័ត៌មានលំអិត នឹងជម្រាបជូននៅពេលក្រោយ ៕

 

Leave A Reply

Your email address will not be published.