Bruno សន្យាជាមួយអ្នកគាំទ្រ Manchester United យ៉ាងដូច្នេះ បន្ទាប់ពីចុះកុងត្រាថ្មី!

0

កីឡាករ Bruno Fernandes បានសន្យាជាមួយអ្នកគាំទ្រក្រុម Manchester United ថា “មិនទាន់ល្អបំផុតនៅឡើយទេ” បន្ទាប់ពីគាត់បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅ Old Trafford រហូតដល់ខែមិថុនា ឆ្នាំ 2026 ជាមួយនឹងជម្រើសក្នុងការបន្តរយៈពេលមួយឆ្នាំទៀត។

ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះ បានចូលរួមចំណែក ៤៩ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន ៣៩ ដងក្នុងការប្រកួតត្រឹមតែ ១១៧ ប្រកួតសម្រាប់ក្រុម Man Utd ចាប់តាំងពីផ្ទេរពីក្លឹប Sporting Lisbon ក្នុងឆ្នាំ ២០២០។

លើសពីនេះ Bruno បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ Sir Matt Busby ពីរដងរួចមកហើយ។ ខណៈដែលគាត់ គឺជាកីឡាករដ៏សំខាន់បំផុតម្នាក់របស់ Man United ហើយអ្វីដែលនិយាយថាមាន “មិនទាន់ល្អបំផុតនៅឡើយទេ” នោះគឺ គាត់ចង់សម្រេចបានសមិទ្ធផល ឲ្យបានច្រើនទៀតនៅបិសាចក្រហម។

ទោះជាយ៉ាងណា ខណៈពេលដែល Fernandes បានក្លាយជាកីឡាករល្អបំផុតម្នាក់នៅអឺរ៉ុបចាប់តាំងពីបានមកដល់ Old Trafford ប៉ុន្តែគាត់នៅមិនទាន់ឈ្នះមេដាយណាមួយជាមួយ Man Utd ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី 6 ក្នុងក្របខ័ណ្ឌ Premier League ។

គួរជម្រាបថា Manchester United នៅបន្តយុទ្ធនាការ Premier League របស់ពួកគេនៅថ្ងៃសៅរ៍ទល់នឹង Leicester City៕

Leave A Reply

Your email address will not be published.