លោក ហេង​ វុទ្ធី​ អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារ​ សេចក្ដី​សម្រេច​ចិត្ត​នៃមហាសន្និបាតសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា​ នៅឃុំទួលសំបួរ​ !

0

នៅព្រឹក​ថ្ងៃសៅរ៍​ ទី១១​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ លោក ហេង​ វុទ្ធី​ អនុប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះជួយស្រុកស្ទឹងត្រង់​ និងជាប្រធានក្រុមការងារចុះជួយឃុំទួលសំបួរ​ និងឃុំអារក្សត្នោត​ បានដឹកនាំរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារ​ សេចក្ដី​សម្រេច​ចិត្ត​នៃមហាសន្និបាតសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា​ នៅឃុំទួលសំបួរ​ ស្រុក​ស្ទឹងត្រង់​។

កម្មវិធីនេះដែរក៏មានការអញ្ជេីញចូលរួមជាគណៈអធិបតីពីលោក​ ជេត​ សំអឿន​ សមាជិក​គណៈអចិន្ត្រៃយ៍គណបក្ស​ស្រុក​ស្ទឹងត្រង់​ និងលោក​ វ៉ា​ ស្រេង​ ប្រធានគណៈកម្មាធិការ​គណបក្សមូលដ្ឋាន​ឃុំទួលសំបួរ​ និងមានការអញ្ជេីញចូលរួមពីលោក-លោកស្រី​ អនុប្រធាន​ក្រុមការងារ​ចុះជួយមូលដ្ឋាន​ឃុំទួលសំបួរ​ លោក-លោកស្រី​ អនុប្រធាន​ក្រុម​ការងារ​ចុះជួយភូមិទាំង៤​ និងសមាជិកសមាជិកា​ សាខាបក្សភូមិ​ ក្រុម​បក្ស​ សរុប​ចំនួន​១០៣នាក់។

ក្នុង​ឱកាស​នោះ​ដែដែរលោក ហេង វុទ្ធី ក៏បាន​ឧបត្ថម្ភ​ដល់សមាជិកបក្សដែលបានអញ្ជេីញចូលរួមចំនួន១០៣នាក់​ ក្នុង​ម្នាក់ៗ​ ទទួល​បាន​ថវិកា​២មុឺនរៀល​  និងចំណាយលេីការរៀបចំកម្មវិធី​ សរុប​ជាថវិកា​ទាំងអស់​ចំនួន​ ៤៧០,០០០៛​ ។

បន្ទាប់​មក​ លោក ហេង វុទ្ធី និងសហការី​ក៏បានបន្ដចុះសាកសួរសុខទុក្ខ​ និងចុះធ្វេីបច្ចុប្បន្នភាពគ្រួសារក្រីក្រ​ និងកែតម្រូវឯកសារខុសៗមួយចំនួន​ ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្ដម ហ៊ុន​ ម៉ានិត​ អនុប្រធាន​ទី១​ ថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម​ និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់​​ ឧបត្ថម្ភ​ដល់​សមាជិកបក្សដល់ខ្នងផ្ទះ​ មានដូចជា÷

១-ភូមិស្រែអំពៅ​ ឧបត្ថម្ភដល់​សមាជិក​បក្ស​ ចំនួន​០៥គ្រួសារ​ ក្នុង​មួយគ្រួសារទទួលបាន​ ថវិកា​ ២មុឺនរៀល​ និងគ្រឿង​ឧបភោគបរិភោគមួយចំនួន​ ព្រមទាំងឧបត្ថម្ភចិញ្ចឹមចលនាជីវភាពបក្ស​ ចំនួន​១៥មុឺនរៀល​ ។

២-ភូមិពោន​ ឧបត្ថម្ភ​សមាជិក​បក្ស​ចំនួន​០៧​គ្រួសារ​ ក្នុង​មួយគ្រួសារទទួលបាន​ ថវិកា​ ៥មុឺនរៀល​ និងគ្រឿង​ឧបភោគបរិភោគមួយចំនួន​ ព្រមទាំងឧបត្ថម្ភចិញ្ចឹមចលនាជីវភាពបក្ស​​ ១៥មុឺនរៀល​។ ដោយឡែកក្រុមការងារបាន​ នាំយកបច្ច័យចូលបុណ្យសពសមាជិកបក្សមួយគ្រួសារ​ មានបច្ច័យ១០មុឺនរៀល​ និងគ្រឿង​ឧបភោគបរិភោគមួយចំនួន​ ។

៣-ភូមិវាលព្រះ​ ឧបត្ថម្ភ​សមាជិក​បក្ស​ ចំនួន​០៥គ្រួសារ​ ក្នុង​មួយគ្រួសារទទួលបាន​ ថវិកា​ ២មុឺនរៀល​ និងគ្រឿង​ឧបភោគបរិភោគមួយចំនួន​ ព្រមទាំងឧបត្ថម្ភចិញ្ចឹមចលនាជីវភាពបក្ស​ ថវិកា​ ១០មុឺនរៀល​។

៣-ភូមិទួលសំបួរ​ ឧបត្ថម្ភ​សមាជិក​បក្ស​ ចំនួន​០៥គ្រួសារ​ ក្នុង​មួយគ្រួសារទទួលបាន​ ថវិកា​ ៦មុឺនរៀល​ និងគ្រឿង​ឧបភោគបរិភោគមួយចំនួន​ ព្រមទាំងឧបត្ថម្ភចិញ្ចឹមចលនាជីវភាពបក្ស​ ៩មុឺនរៀល​។

៤-បានប្រគេនបច្ច័យកសាង÷
    +នៅវត្ដវាលព្រះចំនួន​ ៤០មុឺនរៀល​ និងប្រគេនម៉ូទ័រប៉ូមទឹក​ ១គ្រឿងតម្លៃ​ ៦៧៦,៥០០រៀល។
     +វត្តស្រែអំពៅ ប្រគេនបច្ច័យ៦៥០,០០០រៀល យាយជីតាជី និងកុមារាកុមារី ចំនួន៣៣០,០០០រៀល ។
សរុបជាថវិកាចំណាយទាំងអស់ចំនួន​ ៧,២៨៦,៥០០រៀល​ ។ ក្នុងនោះថវិកាចំណាយរបស់÷​
១-ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ ចំនួន​២,០០០,០០០០រៀល
២-ថវិកា​ខ្ញុំ​ផ្ទាល់​ ៤,១៨៦,៥០០រៀល
៣-ថវិកា​ក្រុមការងារ​ ១,១០០,០០០រៀល​ ៕

 

 

Leave A Reply

Your email address will not be published.