អ៊ុយក្រែន ថាសញ្ញា Z, V នៅលើយោធារុស្ស៊ីជានិមិត្តសញ្ញាភារវករ!
សភាអ៊ុយក្រែន បានអនុម័តច្បាប់ហាមឃាត់ការប្រើប្រាស់និមិត្តសញ្ញាយោធារុស្ស៊ី Z និង V លើយានយន្ត។
ប្រទេសរុស្ស៊ី ត្រូវបានទទួលស្គាល់ថាជា “ប្រទេសភេរវករ” នៅក្រោមច្បាប់ដែលបានអនុម័តដោយសមាជិកសភាកាលពីថ្ងៃទី 1 ខែមេសា នេះបើយោងតាមអ្នកបម្រើរបស់គណបក្សប្រជាជនអ៊ុយក្រែន។
ជាក់ស្ដែង ក្នុងកំឡុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និមិត្តសញ្ញា Z និង V តែងតែត្រូវបានគេឃើញនៅលើរថក្រោះ និងរថពាសដែករុស្ស៊ី។
មកទល់ម៉ោងនេះ យ៉ាងហោចណាស់ជនស៊ីវិលចំនួន 1,232 នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន និង 1,935 នាក់បានរងរបួស ខណៈដែលប្រជាជនអ៊ុយក្រែនជាង 4 លាននាក់ក៏បានភៀសខ្លួនទៅកាន់ប្រទេសផ្សេងទៀតផងដែរ៕