អូស្ត្រាលីព្រមានពីទឹកជំនន់ ខណៈអ្នកស្រុកបន្តជម្លៀសរយគ្រួសារចេញតំបន់ទឹកឡើងខ្លាំង!
អាជ្ញាធរក្នុងតំបន់នៅភាគពាយ័ព្យនៃទីក្រុង Queensland ប្រទេសអូស្ត្រាលីបានស្នើឱ្យអ្នកស្រុកជម្លៀសចេញជាបន្ទាន់ បន្ទាប់ពីទឹកជំនន់កើនឡើងយ៉ាងឆាប់រហ័ស។
ក្រុមប្រឹក្សា Burke Shire បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ដោយជំរុញឱ្យអ្នកស្រុក Burketown ជម្លៀសចេញជាបន្ទាន់ ដោយសារទឹកជំនន់មិនអាចទាយទុកជាមុនបាន និងកើនឡើងយ៉ាងឆាប់រហ័ស។
ក្រុមប្រឹក្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា”នៅពេលនេះ ចលនាទឹកគឺមិនអាចទាយទុកជាមុនបាន និងកំពុងកើនឡើងក្នុងល្បឿនយ៉ាងលឿន។ សុវត្ថិភាពរបស់សមាជិកសហគមន៍របស់យើងគឺសំខាន់បំផុត ហើយយើងលើកទឹកចិត្តយ៉ាងមុតមាំឱ្យអ្នកស្រុកជម្លៀសចេញ ព្រោះថានឹងមិនមានជើងហោះហើរជម្លៀសដែលគ្រោងទុកនៅថ្ងៃស្អែកនេះទេ”។
គួរជម្រាបថា ការិយាល័យឧតុនិយមអូស្ត្រាលីបានចេញការព្រមានអំពីទឹកជំនន់ដ៏ធំមួយរួចហើយ បន្ទាប់ពីទន្លេ Albert នៅឯអាកាសយានដ្ឋាន Burketown បានហក់ឡើងខ្ពស់ជាង 7 ម៉ែត្រកាលពីរសៀលថ្ងៃសុក្រ ដែលលើសពីកម្រិតទឹកជំនន់ដែលបានកត់ត្រាកាលពីឆ្នាំ 2011 ចំនួន 6.78 ម៉ែត្រ នេះបើយោងតាម ABC News ៕