បនល្បែងបញ្ជល់មាន់តាមអនឡាញជាច្រើនកន្លែងកំពុងបើកដំណើរការភ្នាល់សុីសងយ៉ាងរលូននៅខណ្ឌដង្កោ ខណៈអាជ្ញាធរមិនមានវិធានការបង្រ្កាប!

0

 

ភ្នំពេញ៖ ទីតាំងជល់មាន់តាមអនឡាញជាច្រើនកន្លែងលួចលាក់បើកដំណើរការ ដូចជាកន្លែងបុកប៊ីយ៉ែបន្លំភ្នែកមហាជននិងសមត្ថកិច្ចលួចបង្កប់ល្បែងភ្នាល់ជល់មាន់តាមអនឡាញ កំពុងបើកដំណើរការទទួលភ្ញៀវ ប្រមូលផ្ដុំទៅដោយក្រុមញៀនល្បែងភ្នាល់សុីសងគ្រប់ប្រភេទ ចូលលេងយ៉ាងគគ្រឹកគគ្រេង ផ្គើនអាជ្ញាធរមានសមត្ថកិច្ចខណ្ឌដង្កោមិនទាន់មានវិធានការបង្រ្គាប។

ទីតាំងទី១ ចូលតាមការ៉ាស់សាំងផ្សារសារឿនយ៉ានីប្រហែល១០០ម៉ែត្របត់ឆ្វេងប្រហែល៣០ម៉ែត្រចំណុចផ្ទះបុកប៊ីយ៉ាភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ សំបូរមនុស្សចូលេងច្រើនចាប់ពីម៉ោង៤រសៀលទៅ។ ទីតាំងទី២នៅខាងត្បូងវត្តជើងឯងមាន៣ទីតាំងនៅចំណុចតារាងបាល់ទះ ចំណុចកន្លែងចិញ្ចឹមមាន់ជល់ នឹងនៅខាងក្រោយហាងគុយទាវ ក្បែរកន្លែងបោះប៊ូរ សង្កាត់ជើងឯក ខណ្ឌដង្កោនឹងទី៣ ស្ថិតនៅចំណុចហាងបាយជាប់ច្រកចូលការ៉ាស់ឡានស៊ិនទ្រី សង្កាត់ដង្កោ ខណ្ឌដង្កោ

ប្រជាពលរដ្ឋដែលរស់នៅក្បែទីតាំងខាងលើ បានលើកឡើងថា ទីតាំងទាំងនោះបង្កប់ល្បែងស៊ីសងបើកទទួលភ្ញៀវផ្ដល់ជាជំរកអោយក្រុមញៀនល្បែងចូលលេងយ៉ាងរលូន ដោយមានអ្នកមកធានាអះអាងថាលេងទៅគ្មានសមត្ថកិច្ចណាហ៊ានចុះចាប់កន្កែងគេឡើយ។

សូមជម្រាបថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចបានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរមានសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង។

មហាជននិងប្រជាពលរដ្ឋកំពុងរងចាំមើល

ចំណាត់ការរបស់ លោកស្រីគឹម ញឹប អភិបាលនៃគណ:អភិបាលខណ្ឌដង្កោ

និងលោក ជឹម សុីថា អធិការខណ្ឌដង្កោ បញ្ចេញកណ្ដាប់ដៃដែកបំបែកទីតាំងលួចបង្កប់ល្បែងភ្នាល់សុីសងទាំងនោះដើម្បីធានាបានសុខសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋាន៕

Leave A Reply

Your email address will not be published.