សម្តេចតេជោ៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនផ្ដោតជាពិសេសលើសិទ្ធិរស់រានមានជីវិត!

0

 

ខេត្តពោធិ៍សាត់៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ផ្ដោតជាពិសេសទៅលើសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋជាអទិភាព។

 

ថ្លែងក្នុងពេលជួបសំណេះសំណាលជាមួយពលរដ្ឋដែលទទួលសំណងពីផលប៉ះពាល់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថារាជរដ្ឋាភិបាលមិនខ្លាចនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារនូវសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋនោះទេ។

 

សម្ដេចថា៖ «បើថាងាប់ហើយអ្នកឯងទៅរកសិទ្ធិមកពីណាទៀត? ឬសគល់នៃសិទ្ធិផ្ដើមពីសិទ្ធិរស់រានមានជីវិតសិន»។ សម្ដេចតេជោ បញ្ជាក់ថា មានជីវិត ទើបមានការអប់រំ សិទ្ធិនយោបាយ សិទ្ធិបញ្ចេញមតិ និងប្រជាធិតេយ្យទៅរួច៕

Leave A Reply

Your email address will not be published.