កូរ៉េខាងជើង បានបាញ់មីសុីល២គ្រាប់ចេញពីនាវាមុជទឹកផ្អើលកូរ៉េខាងត្បូងទាំងព្រឹក!

0

 

ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចូលទៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ដែលជាការបង្ហាញកម្លាំងលើកទីពីររបស់ខ្លួនក្នុងសប្តាហ៍នេះ ខណៈដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកធ្វើសមយុទ្ធយោធាដ៏ធំបំផុតរបស់ពួកគេក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

 

នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយថា កាំជ្រួចត្រូវបានបាញ់ចេញប្រហែល 10 នាទីចាប់ពីម៉ោង 7:41 នាទីព្រឹក ម៉ោងក្នុងស្រុកនៅព្រឹកថ្ងៃអង្គារ (22:41 GMT ថ្ងៃច័ន្ទ) ។

 

សេចក្តីថ្លែងការណ៍របស់ JCS បាននិយាយថា “យោធារបស់យើងបានពង្រឹងការឃ្លាំមើល និងការប្រុងប្រយ័ត្នយ៉ាងខ្ពស់ ក្នុងការរៀបចំសម្រាប់ការបាញ់បង្ហោះបន្ថែម ខណៈពេលដែលរក្សាបាននូវជំហរត្រៀមខ្លួនពេញលេញ តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក”។

 

ការសាកល្បងចុងក្រោយបង្អស់របស់ទីក្រុងព្យុងយ៉ាងគឺជាលើកទីពីរក្នុងរយៈពេលបីថ្ងៃ ដែលកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ‘Freedom Shield’ ដែលនឹងបន្តរហូតដល់ថ្ងៃទី 23 ខែមីនា។ ហើយវាគឺជាលើកទីមួយហើយដែលពួកគេបានធ្វើសមយុទ្ធបែបនេះ ចាបលតាំងពីឆ្នាំ២០១៨។

 

កាលពីល្ងាចថ្ងៃអាទិត្យ ប្រទេសកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានរកឃើញការបាញ់បង្ហោះនាវាមុជទឹក ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបាននិយាយនៅថ្ងៃបន្ទាប់ថា ខ្លួនបានសាកល្បងនូវអ្វីដែលខ្លួនហៅថា កាំជ្រួច Cruise យុទ្ធសាស្ត្របាញ់ចេញពីនាវាមុជទឹកចំនួនពីរគ្រាប់។

 

គួររំលឹកថា កាលពីដើមខែនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យយោធាបង្កើនសមយុទ្ធ ដើម្បីទប់ស្កាត់ និងឆ្លើយតបទៅនឹង “សង្រ្គាមពិតប្រាកដ” ប្រសិនបើចាំបាច់នផងដែរ៕

Leave A Reply

Your email address will not be published.