ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញារនៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង នាំយកអំណោយទៅចែកជូនជនរងគ្រោះដោយភ្លើងឆេះផ្ទះ!

0

 

 

កំពង់ឆ្នាំង ៖ ដោយទឹកចិត្តអាណិតអាសូរដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅផ្សារក្រោម ក្រុងកំពង់ឆ្នាំ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នោះ ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង រួមជាមួយលោក-លោកស្រីព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីអយ្យការ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តមបានលះបង់ចំណាយថវិការផ្ទាល់ខ្លួន ដើម្បីរួមចំណែកក្នុងគ្រាដ៏លំបាកនេះ សរុប៤៥គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានថវិការចំនួន២០០,០០០ម៉ឺនរៀល ។

សូមរំលឹកផងដែរថា ចាប់តាំងពី ឯកឧត្តមព្រះរាជអាជ្ញា បានចូលមកបម្រើការងារនៅអយ្យការខេត្តកំពង់ឆ្នាំងមក ឯកឧត្តម តែងតែយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង ក្នុងនោះឯកឧត្តម បានជួយដល់ជនរងគ្រោះជាច្រើននាក់មានដូចជា៖ អ្នករងគ្រោះដោយសារពុលស្រាសរ អ្នករងគ្រោះដោយគ្រោះទឹកជំនន់ អ្នកលង់ទឹក ជនពិការ ជនចាស់ជរា ស្រ្តីមេម៉ាយគ្មានទីពឹង ក្មេងកំព្រា អ្នករងគ្រោះដោយភ្លើងឆេះផ្ទះ ជនអនាថាដែលស្លាប់ហើយគ្មានសាច់ញាតិជួយយកទៅបូជាសពអោយបានត្រឹមត្រូវតាមប្រពៃណី មន្រ្តីនគរបាលយុត្តិធម៌ដែលរងគ្រោះពេលបំពេញការងារ ជាដើម ។ល។ ។ មិនតែប៉ុណ្ណោះ សម័យកាលដ៏ក្រៀមក្រំដែលយើងបានជួបកន្លងមកនោះគឺ Covid-19 ឯកឧត្តមបានបានចូលរួមចំណែកយ៉ាងសកម្មជា ពិសេសបានចំណាយកាត់ប្រាក់របស់ខ្លួនអស់ជាច្រើនខែ និងថវិការផ្សេងៗជាច្រើនទៀត ព្រមទាំងបំផុសបំផុលដល់មន្រ្តីក្រោមឱវ៉ាទចូលរួមបរិច្ឆាកកាត់ប្រាក់ខែជាច្រើនខែ និងជាថវិការ សំភារៈផ្សេងៗជាច្រើន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺ Covid-19 ។

ចំពោះអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ឯកឧត្តម ព្រះរាជអាជ្ញា បានកែលំអរហេដ្ឋារចនាសម្ព័ន្ធនានា មានដូចជា ជួសជុលបន្ទប់រដ្ឋបាលអយ្យការ បន្ទប់ប្រជុំ បន្ទប់ព្រះរាជអាជ្ញារង បន្ទប់ក្រឡាបញ្ជី បន្ទប់បុគ្គលិក ទិញសំភារៈប្រើប្រាស់នានាផ្គត់ផ្គង់ដល់អយ្យការមិនអោយមានការខ្វះខាតឡើយ កាត់សំលាក់បំពាក់ជូនដល់មន្រ្តីនិងបុគ្គលិកជារៀងរាល់ឆ្នាំ ធ្វើសួនច្បារអោយមានសោភ័នភាពស្រស់បំព្រង មានផាសសុខភាព មានអនាម័យទាំងទីធ្លា និងកន្លែងធ្វើការ ពង្រឹងសមត្ថភាព ជំរុញលើកទឹកចិត្ត បណ្ដុះបណ្ដាល ណែនាំដល់មន្រ្តីនិងបុគ្គលិកអោយមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារ ពន្លឿននីតិវិធីកុំអោយមានការកកស្ទះសំណុំរឿង និងរកយុត្តិធម៌ជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា។

ចំពោះស្ថាប័នខាងក្រៅ ឯកឧត្តម ព្រះរាជអាជ្ញា តែងតែមានទំនាក់ទងល្អជានិច្ចជាមួយប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងបានឧត្ថម្ភជាថវិការនិងសំភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ទៅដល់ពន្ធនាគារខេត្ត សាលាខេត្ត នគរបាល កងរាជអាវុធហត្ថ នៅតាមភូមិឃុំ វត្តអារាម ព្រះសង្ឈ…។ល។

ទង្វើទាំងអស់នេះហើយធ្វើអោយមន្រ្តីនិងបុគ្គលិកទាំងអស់នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងបងប្អូនប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ គោរពស្រលាញ់ កោតស្ញប់ស្ញែង សរសើរមិចដាច់ពីមាត់ ឯកឧត្តម ព្រះរាជអាជ្ញា ចំពោះទឹកចិត្តប្រកបដោយគុណធម៌ មេត្តាធម៌ សិលធម៌ យ៉ាងក្រៃលែង៕

Leave A Reply

Your email address will not be published.