រុស្ស៊ីលុបចោលបំណុល ២០ពាន់លានដុល្លារសម្រាប់ប្រទេសអាហ្វ្រិក!
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោកពូ ទីន បានឲ្យដឹងថា រុស្ស៊ីបានលុបបំណុលប្រមាណ២០ពាន់លានដុល្លារពីប្រទេសអាហ្វ្រិក ខណៈដែលចំណូលពាណិជ្ជកម្មទៅវិញទៅមកកំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលឈានដល់ជិត ១៨ ពាន់លានដុល្លារគិតត្រឹមចុងឆ្នាំ២០២២កន្លងទៅនេះ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីម្សិលមិញថា ប្រទេសរុស្សីបានលុបបំណុលរបស់ប្រទេសអាហ្វ្រិកចំនួនជាង ២០ ពាន់លានដុល្លារ។
មេដឹកនាំរុស្ស៊ីបាននិយាយបន្តថា ទំហំពាណិជ្ជកម្មទៅវិញទៅមកកំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលឈានដល់ជិត ១៨ ពាន់លានដុល្លារគិតត្រឹមចុងឆ្នាំមុននេះ ។ លោកពូទីនបានបន្ថែមថា ការផ្លាស់ប្តូរកាន់តែខ្លាំងក្លាទៅកាន់រូបិយប័ណ្ណជាតិនៅក្នុងការទូទាត់ហិរញ្ញវត្ថុ និងការបង្កើតខ្សែសង្វាក់ដឹកជញ្ជូន និងភស្តុភារថ្មីនឹងជួយសម្រួលដល់ការអភិវឌ្ឍន៍នៃការផ្លាស់ប្តូរពាណិជ្ជកម្ម ៕