លោកស្នងការ ហេង វុទ្ធី សាទ​រចំពោះលោក ហ៊ុន ម៉ានិត ដែលត្រូវបានតែងតាំងជាមេបញ្ជាការរង កងទ័ពជើងគោក!

0

 

ភ្នំពេញ ៖ លោកស្នងការ ហេង វុទ្ធី នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅលើទំព័រផេកហ្វេកប៊ុកផ្ទាល់ខ្លួន បានចូលរួមអបអរសាទរ និងគោរពជូនពរដល់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ ដែលត្រូវបាន​រាជរដ្ឋាភិបាល តែងតាំងមុខតំណែងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។

 

លោកស្នងការ ហេង វុទ្ធី បានលើកឡើងយ៉ាងដូច្នេះថា ៖ ខ្ញុំ​បាទ​ និងក្រុមគ្រួសារ​ ព្រមទាំងសហការី​ទាំងអស់​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ សូមគោរពចូលរួមអបអរសាទ​ជូនចំពោះ​ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច នៃក្រសួងការពារជាតិ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។

២១​ មីនា​ ២០២៣

 

សូមជម្រាបថា អនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានសម្រេចតែងតាំងលោក ហ៊ុន ម៉ានិត ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន៕

Leave A Reply

Your email address will not be published.