រុស្ស៊ី គាំទ្រផែនការសន្តិភាពដែលដាក់ចេញដោយប្រធានាធិបតីចិន!

0

 

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីពេលថ្មីៗនេះថា សំណើរបស់ចិនចំនួន ១២ ចំណុច អាចប្រើប្រាស់បានសម្រាប់ដោះស្រាយសន្តិភាពនៃសង្រ្គាមអ៊ុយក្រែន ។

 

លោក ពូទីន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅទីក្រុងមូស្គូថា លោកគាំទ្រសំណើភាគច្រើនរបស់ចិន ដោយសារវាត្រូវគ្នាទៅនឹងចក្ខុវិស័យរបស់រុស្ស៊ី ។

 

លោកសង្កត់ធ្ងន់ថា “ផែនការសន្តិភាពដែលដាក់ចេញដោយប្រទេសចិន គឺស្របនឹងវិធីសាស្រ្តរបស់រុស្ស៊ី ហើយអាចយកប្រើជាមូលដ្ឋានសម្រាប់ដំណោះស្រាយដោយសន្តិវិធី នៅពេលដែលលោកខាងលិច និងទីក្រុងកៀវត្រៀមខ្លួនសម្រាប់សន្តិភាព ។ ទោះ​ជា​យ៉ាង​ណា​មក​ដល់​ពេល​នេះ យើង​មិន​បាន​ឃើញ​ការ​ត្រៀម​ខ្លួន​របស់​ពួក​គេ​នៅឡើយទេ” ។

 

លោក ពូទីន បានបន្ថែមថា ខណៈពេលដែលលោកកំពុងជួបពិភាក្សាជាមួយលោក ស៊ី មានព័ត៌មានលេចចេញថា ចក្រភពអង់គ្លេសមានគម្រោងផ្គត់ផ្គង់ គ្រាប់មានផ្ទុកសារធាតុអ៊ុយរ៉ានីញ៉ូមទៅដល់អ៊ុយក្រែន ។

 

ជាចុងក្រោយលោក ពូទីន ​បាន​ព្រមាន​ថា​ ​”ប្រសិនបើ​រឿងនេះ​កើតឡើងមែន រុស្ស៊ី​នឹង​ត្រូវ​ឆ្លើយតប​តាម​នោះ ​ព្រោះ​ថា សមូហភាព​លោកខាងលិច​ កំពុង​ចាប់ផ្តើម​ប្រើប្រាស់​អាវុធ​ដែលមាន​សមាសធាតុ​នុយក្លេអ៊ែរ​រួចហើយ ដូច្នេះយើងក៏មានសិទ្ធិធ្វើបែបនេះដូចគ្នា​” ​៕

Leave A Reply

Your email address will not be published.