រុស្ស៊ី ថ្កោលទោស​ការសម្រេចចិត្ត​របស់​អង់គ្លេស ក្នុង​ការបញ្ជូន​គ្រាប់បែក​វិទ្យុសកម្ម​ទៅ​អ៊ុយ​ក្រែ​ន​!

0

 

លោក Igor Kirillov ប្រធាន​ការពារ​ជាតិពុល​របស់​យោធា​រុស្ស៊ី បាន​និយាយថា ការប្រើប្រាស់​ដ៏​មាន​សក្តានុពល​នៃ​គ្រាប់រំសេវ​រថក្រោះ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ទាហាន​ក្រុង​គៀវ ដែល​បម្រើការ ក៏ដូចជា​បំផ្លាញ​បរិស្ថាន​ក្នុង​តំបន់​ផងដែរ​។​

 

យោងតាម​លោក Kirillov បាន​បញ្ជាក់ថា ការប្រើប្រាស់​សំបក​គ្រាប់បែក​ដែលមាន​ជាតិ​អ៊ុយ​រ៉ា​ញ៉ូ​ម​អាច​បំផ្លាញ​ផលិតផល​កសិកម្ម​រប​ស់​ប្រទេស​អ៊ុយ​ក្រែ​ន​ទាំងស្រុង​។​

 

​ទន្ទឹម​នោះ មន្ត្រី​រូបនេះ បាន​អះអាងថា ការសម្រេចចិត្ត​របស់​ចក្រភព​អង់គ្លេស ក្នុង​ការបញ្ជូន​គ្រាប់ផ្លោង​គ្រោះថ្នាក់​ទៅកាន់​អ៊ុយ​ក្រែ​ន គឺ​មិន​សមរម្យ​៕

Leave A Reply

Your email address will not be published.