អេស្ប៉ាញ៖ ពិភពលោកត្រូវតែស្តាប់សំឡេងរបស់ចិន ទើបអាចរកផ្លូវចេញពីសង្គ្រាមនៅអ៊ុយក្រែនបាន!

0

 

ម៉ាឌ្រីដ៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បាននិយាយកាលពីថ្ងៃសុក្រថា ពិភពលោកត្រូវតែស្តាប់សំឡេងរបស់ប្រទេសចិន ដើម្បីស្វែងរកផ្លូវចេញពីសង្រ្គាមនៅអ៊ុយក្រែន។ ការលើកឡើងរបស់លោកបែបនេះ មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងប៉េកាំងនៅសប្តាហ៍ក្រោយ។

លោក Sanchez បានប្រាប់សន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុង Brussels បន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាអឺរ៉ុបថា «ប្រទេសចិនគឺជាតួអង្គពិភពលោក ដូច្នេះច្បាស់ណាស់យើងត្រូវស្តាប់សំឡេងរបស់ចិន ដើម្បីមើលថាតើយើងអាចបញ្ចប់សង្រ្គាមនេះ ហើយអ៊ុយក្រែនអាចស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់ខ្លួនដែរឬទេ»។

ទោះជាយ៉ាងណា លោក Sanchez បានគាំទ្រជាសាធារណៈចំពោះសំណើសន្តិភាពរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលបានទាមទារឱ្យប្រគល់ទឹកដីទាំងអស់ឱ្យអ៊ុយក្រែនវិញ រួមបញ្ចូលទាំងឧបទ្វីបគ្រីមៀដែលរុស្ស៉ីបានដាក់ជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីឆ្នាំ២០១៤ ផងដែរ។

សូមជម្រាបថា ការលើកឡើនេះធ្វើឡើងបន្ទាប់ពីលោកបាន​គ្រោង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី​ចិន ​នៅ​ថ្ងៃ​ទី៣១ ខែ​មីនា ដើម្បី​ពិភាក្សា​ជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ជំនួបរវាងមេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងផ្តោតជាសំខាន់លើជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន ដែលក្នុងនោះចិនបានពណ៌នាខ្លួនឯងថា «មិនលំអៀង» និងបានដាក់ចេញនូវផែនការសន្តិភាពចំនួន ១២ចំណុច ខណៈពេលដែលអំពាវនាវឱ្យមានបទឈប់បាញ់ពេញលេញ៕

Leave A Reply

Your email address will not be published.