បាញ់ប្រហារនៅសាលាបឋមមួយ ក្នុងទីក្រុង Nashville សហរដ្ឋអាមេរិក សម្លាប់មនុស្ស ៦នាក់!

0

 

វ៉ាស៊ីនតោន៖ ខ្មាន់កាំភ្លើងដែលអតីតនិស្សិតម្នាក់ប្រដាប់ដោយកំាភ្លើងធុនធ្ងន់ បានបាញ់សម្លាប់ក្មេង ៣នាក់ និងបុគ្គលិក៣នាក់នៅឯសាលាបឋមសិក្សាមួយកន្លែង ក្នុងទីក្រុង Nashville សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក)។

ប៉ូលិសអាមេរិក បានកំណត់អត្តសញ្ញាណជនសង្ស័យមានឈ្មោះថា អូដ្រេ ហែល (Audrey Hale) ជាស្ត្រីម្នាក់អាយុ២៨ឆ្នាំ ដែលក្រោយមកត្រូវបានគេបញ្ជាក់ឡើងវិញថា ជាមនុស្សដែលប្ដូរ ពីភេទប្រុសទៅស្រី។ ប៉ូលិលបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ កុមារម្នាក់មានអាយុ៨ឆ្នាំ និង២នាក់ទៀតមានអាយុ៩ឆ្នាំ ខណៈបុគ្គលិក៣នាក់ ដែលត្រូវបានបាញ់សម្លាប់ដែរនោះមានអាយុពី៦០ ទៅ៦១ឆ្នាំ។

ប៉ូលិសបន្តថា ជនសង្ស័យរូបនេះប្រដាប់ដោយកាំភ្លើងវែង២ដើម និងកាំភ្លើងខ្លីមួយដើម មានផែនទីសាលាបឋមសិក្សាខាងលើ និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹងប៉ូលិស មុននឹងត្រូវបានប៉ូលិសបាញ់សម្លាប់។ ប៉ូលិលអះអាងថា ការវាយប្រហារមួយនេះដែលត្រូវបានគេជឿជាក់ថា មានការរៀបចំផែនការ យ៉ាងប្រុងប្រយ័ត្នទុកជាមុន៕

Leave A Reply

Your email address will not be published.