វិមាន​ក្រឹម​ឡាំង​សម្តែង​ការសោកស្តាយ​ចំពោះ​ប្រទេស​អា​ទ្បឺ​ម៉​ង់​ដែល​សម្រេចចិត្ត​បង្កើន​ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែ​ន!

0

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov បាន​និយាយថា ប្រទេស​អាល្លឺម៉ង់​កំពុង​ចូលរួម​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​កាន់តែ​ជ្រៅ​ឡើងៗ​ហើយ ក្រោយ​ប្រទេស​នេះ​ប្រកាស​បន្ថែម​ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែ​ន​។​

នេះ​ជា​ខ្លឹមសារ​ដែល​លោក​បានធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍ Spiegel ដែល​និយាយថា​ទីក្រុង​ប៊ែ​កឡាំង​គ្រោង​នឹង​បង្កើន​ការចំណាយ​លើ​ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែ​ន​ពី ៣ ពាន់​លាន​អឺរ៉ូ​ដល់​ជាង ១៥​ពាន់​លាន​អឺរ៉ូ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​។​

នៅពេល​ត្រូវបាន​សួរថា តើ​ការសម្រេចចិត្ត​បែបនេះ​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​រុស្ស៊ី និង​អាឡឺម៉ង់​ដោយ​របៀប​ណា​នោះ លោក Peskov បាន​និយាយថា​ទំនាក់ទំនង​ទ្វេភាគី​នាពេលនេះ មិនជា​សូវ​ល្អ​នោះទេ​។​

លោក Peskov បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា អាល្លឺម៉ង់​កំពុង​ចូលរួម​យ៉ាងសកម្ម ដោយ​បំពាក់អាវុធ​ឱ្យ​អ៊ុយ​ក្រែ​ន រហូត​ជន់​លិច​អ៊ុយ​ក្រែ​ន​ដោយ​អាវុធ​តែម្តង​។​លោក​បន្ថែមថា ទាំង​ដោយផ្ទាល់ និង​ដោយ​ប្រយោល អាល្លឺម៉ង់​បាននិងកំពុង​ចូលរួម​ក្នុង​ជម្លោះ​នេះ​កាន់តែខ្លាំង​ឡើង​។ ដូច្នេះ​សកម្មភាព និង​ការសម្រេចចិត្ត​ស្រដៀង​គ្នា​នឹងមិន​នាំទៅរក​អ្វី​ល្អ​នោះទេ​នាពេលខាងមុខ​។​

យោងតាម Der Spiegel ទីក្រុង​ប៊ែ​កឡាំង​បាន​ចំណាយ​ប្រាក់​ចំនួន ២.២ ពាន់​លាន​អឺរ៉ូ​លើ​ការផ្គត់ផ្គង់​សព្វាវុធ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ថែមទាំង​ប្រើប្រាស់​ប្រាក់​នេះ​ដើម្បី​ជំនួស​ប្រព័ន្ធ​ដែល​ត្រូវបាន​ផ្ទេរ​ពី Bundeswehr ផងដែរ​។ នៅ​ដើម​ឆ្នាំនេះ ផលបូក​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​ទ្វេដង រហូតដល់​ជាង ៥.៤ ពាន់​លាន​អឺរ៉ូ​ឯណោះ​។

ជាមួយគ្នានេះ ទស្សនា​វ​ដ្តី​ព័ត៌មាន​អាឡឺម៉ង់​បានសរសេរថា មាន​គម្រោង​បែងចែក​ប្រាក់​ចំនួន ៨.៨​ពាន់​លាន​អឺរ៉ូ​ផ្សេងទៀត ខណ​ការប្តេជ្ញាចិត្ត​ផ្តល់ ដែល​មានតែ ១ ពាន់​លាន​អឺរ៉ូ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​គេ​កំណត់​មកទល់ពេលនេះ​។​
ទស្សនាវដ្ដី​បានសរសេរថា ជំនួយ​ដល់​ក្រុង​កៀវ​នឹង​ត្រូវបាន​បង្កើន​ដល់​ជាង ១៥​ពាន់​លាន​អឺរ៉ូ ជារួម​នាពេលខាងមុខ​៕

Leave A Reply

Your email address will not be published.