ទីបំផុតក្រុមចោរប្លន់ដែលប៉ូលិសតាមប្រមាញ់៤យប់នៅមហាវិថីឈ្នះឈ្នះ ត្រូវចាប់បានហើយ

0

(ភ្នំពេញ) ៖ ក្រោយតាមប្រម៉ាញ់អស់៤យប់ ក្រុមមនុស្ស៣នាក់ជាជនសង្ស័យពាក់ព័ន្ធករណីប្លន់ នៅថ្ងៃទី២ ខែមេសា ឆ្នំា២០២២នេះ ត្រូវកម្លាំងនគរបាលខណ្ឌជ្រោយចង្វារចាប់ខ្លួន ក្រោយពីជនសង្ស័យទាំងនេះតែងតែវាយធាក់ ប្លន់យកម៉ូតូពីប្រជាពលរដ្ឋជាច្រើនករណី។

តាមប្រភពពីសមត្ថកិច្ចប៉ូលិសបានអោយដឹងថា ក្រុមចោរប្លន់៣នាក់ ត្រូវបានចាប់ខ្លួនក្រៀកដាក់ខ្នោះដៃបណ្ដើរឡើងលើម៉ូតូដឹកយកទៅសួរចម្លើយរកមូលហេតុពាក់ព័ន្ធករណីប្លន់ ។

សមត្ថកិច្ចបានអោយដឹងទៀតថា ក្រុមជនសង្ស័យតែងតែធ្វើសកម្មភាព នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ស្ថិតនៅក្នុងសង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ម្តុំស្ពានលីយ៉ុងផាត់ ។

សមត្ថកិច្ចបន្តថា ដោយទទួលបានពាក្យបណ្តឹងច្រើនពីប្រជាពលរដ្ឋ លោកអធិការ បានបញ្ជា ឲ្យកម្លាំងសមត្ថកិច្ចអន្តរាគមន៍ខណ្ឌជ្រោយចង្វារ ធ្វើការសហការគ្នាជាមួយនឹងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលតាមប្រមាញ់រហូតឈានដល់ការចាប់ខ្លួនបានជាបន្តបន្ទាប់ ៕

Leave A Reply

Your email address will not be published.